Paul Pogba គឺ​ជា​កីឡាករ​សំខាន់​ម្នាក់​ដែល​ជួយ​ Manchester United ឈ្នះ​ CSKA Moscow នៅ​កីឡដ្ឋាន​ Old Trafford ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន ​Champions League។

ជ័យជម្នះ​ក្នុង​ទឹក​ដី​២-១​, ក្រុម​លោក​J ose Mourinho ឈរ​កំពូល​តារាង​ពូល​ A​ បន្ទាប់​ពី​រក​គ្រាប់​បាល់​បាន​ដោយ ​Romelu Lukaku និង ​Marcus Rasford ទោះ​បី​ជា​ខាង​ក្រុម​ភ្ញៀវ​នាំ មុខ​មុន​ក៏​ដោយ។ Manchester United កំពុង​រក្សា​ជ័យជម្នះ​ក្នុង​ទឹក​ដី​ខ្លួន​៤០​ប្រកួត​ជាប់​គ្នា​ ហើយ​នេះ​គឺ​ជា​ការ​ឈាន​ទៅ​រក​សភាព​ខ្លាំង​ដូច​ពី​មុន​វិញ​។

តែ​យ៉ាង​ណា​ក៏​គេ​មិន​ភ្លេច​ពី​សមត្ថភាព​របស់ ​Paul Pogba ដែល​បញ្ជូន​បាល់​ឲ្យ ​Lukaku ពិសេស​ក្បាច់​ញាក់​បាល់​ ធ្វើ​ឲ្យ​កីឡាករ CSKA Moscowបី​នាក់ គាំង​ម៉ាស៊ីន​ ​​ហើយ​ប៉ះ​បាល់​ទៅ​មិត្ត​រួម​ក្រុម​យ៉ាង​ល្អ​បំផុត។ ខាង​ក្រោម​ជា​វីដេអូ​ក្បាច់​ញាក់​បាល់​របស់ ​Pogba៖