ទោះបីជា PSG បានប្រកួតចាញ់ម្ចាស់ផ្ទះ Bayern Munich ក្នុងទីក្រុង Bavaria កាលពីយប់មិញតែវាបានធ្វើឲ្យ Kylian Mbappe ញញឹមស្រស់ដោយសារតែបំបែកកំណត់ត្រាមួយក្នុង Champions League។
ការរកគ្រាប់បាល់បញ្ចូលទីដោយប្រើក្បាលទល់នឹងក្រុមយក្សអាល្លឺម៉ង់ ធ្វើឲ្យរូបគេរកបានគ្រាប់បាល់សរុប១០គ្រាប់ហើយក្នុង Champions Leagueត្រឹមមានវ័យ ១៨ឆ្នាំ១១ខែ និង១៥ ថ្ងៃតែប៉ុណ្ណោះ។ នេះមានន័យថាកីឡាករសញ្ជាតិបារាំង បានបំបែកកំណត់ត្រារបស់សិស្សច្បង Karim Benzema ដែលកាន់កំណត់ត្រានៅវ័យ២០ឆ្នាំនិង១០ខែស្ទើរតែ២ឆ្នាំទៅហើយ។
លើសពីនេះអតីតយុវជនរបស់ Manaco បានបំបែកកំណត់ត្រារបស់កីឡាករល្បីៗដទៃទៀតគឺ Lionel Messi, Raul, Cristiano Ronaldo និងកីឡាករមួយចំនួនទៀត។ Raul និង Messi ត្រូវ រងចាំដល់វ័យ២១ឆ្នាំទើបអាចបានលេងChampions Leagueហើយរកគ្រាប់បាល់បាន។
18y 11m 15d – The youngest goalscorers to reach 10 goals in CL history:
Mbappe – PSG – 18y 11m 15d
Benzema – Lyon – 20y 10m 2d
Saviola – Barcelona – 21y 3m 0d
Messi – Barcelona – 21y 3m 7d
Raúl – Real Madrid – 21y 3m 24d
Rooney – Manchester United – 22y 0m 14dMarvellous. pic.twitter.com/1LEiwvMCC9
— OptaCan (@OptaCan) December 5, 2017
Mbappe រកបាន៦គ្រាប់បាល់ពីរដូវកាលមុនពេលលេងឲ្យ Manaco ដោយជួយក្លឹបមួយនេះ ឡើងដល់វគ្គវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយចាញ់ Juventus៕