គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម ​Manchester United លោក  Jose Mourinho បាន​និយាយ​ថា​គាត់​គ្រោង​នឹង​ឲ្យ ​Alexis Sanchez លេង​នៅ​តំបន់​មួយ​ចំនួន ​លើ​ទី​លាន​ហើយ​បញ្ជាក់​ថា​ កីឡាករ​ជម្រើស​ជាតិ​ស៊ីលី​អាច​លេង​បាន​៤​ដំណែង​ក្នុង​តំបន់​ប្រយុទ្ធ។

Sanchez បាន​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្លួន​ជា​​លើក​ដំបូង​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​គេ​នឹង​ថា​នឹង​ចូល​លេង​លើក​ដំបូង​បំផុត​ឲ្យ​ក្លឹប​ទល់​នឹង​ក្រុម​ Yeovil Town ក្នុង​ពាន ​FA Cup ជុំ​ទី​៤។ មាន​ការ​ពិភាក្សា​គ្នា​ជា​ច្រើន​ ពី​ការ​មក​ដល់​របស់​Alexis ថា​តើ​កីឡាករ​ស៊ីលី​សាក​សម​លេង​នៅ​កន្លែង​ណា​ក្នុង​កីឡដ្ឋាន​ Old Trafford ប៉ុន្តែ​លោក ​Jose Mourinho បាន​បដិសេធ​ពី​ការ​លេង​តែ​មួយ​ដំណែង​របស់​ Sanchez ហើយ​លោក​បាន​និយាយ​ថា​គាត់​អាច​លេង​បួន​ដំណែង​ខុស​ៗ​គ្នា។

“​កន្លែង​ណា​ក៏​ដោយ​ឲ្យ​តែ​នៅ​តំបន់​ប្រយុទ្ធ” Jose បាន​ឆ្លើយ​តប​ពេល​សួរ​ពី​កន្លែង​ដែល​នឹង ​Sanchezលេង។

ខ្ញុំ​ស្គាល់​គាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​ ខ្ញុំ​ធ្លាប់​ឃើញ​គាត់​លេង​នៅ Udinese របស់​​អ៊ីតាលី ក្នុង​ប្រទេស​អេស្ប៉ាញ​ ពេល​លេង​ឲ្យ ​Barcelona ក្នុង​ប្រទេស​អង់គ្លេស​ពេល​គាត់​លេង​ឲ្យ Arsenal ដូច្នេះ​ហើយ​អាជីព​របស់​ពួក​យើង​ស្ទើរ​តែ​នៅ​ជាមួយ​គ្នា​ទៅ​ហើយ ​​ដូច្នេះ​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ណាស់”

“ ខ្ញុំ​ឃើញ​គាត់​លេង​ស្ដាំ លេង​ឆ្វេង ជា​ខ្សែ​ប្រយុទ្ធ​ ហើយ​ពី​ក្រោយ​ខ្សែ​ប្រយុទ្ធ​ នេះ​គឺ​ជា​តួនាទី​របស់ ​Alexis។ ខ្ញុំ​ឃើញ​គាត់​លេង​ក្នុង​ប្រព័ន្ធ​តិកនិក​ជា​ច្រើន​ ទស្សនវិជ្ជា​ខុស​គ្នា​ៗ​ជា​ច្រើន ​និង​គ្រូ​បង្វឹក​ខុស​ៗ​គ្នា ​​ខ្ញុំ​ឃើញ​គាត់​ជោគជ័យ​គ្រប់​ប្រទេស​ គ្រប់​គ្រូ​បង្វឹក ​និង​គ្រាប់​តួនាទី​ដែល​គាត់​លេង​​។ ​ដូច្នេះ​គាត់​លើស​ពី​កីឡាករ​ម្នាក់​ ដោយ​សារ​គាត់​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត។​ គាត់​អាច​លេង​៤​ដំណែង​ខុស​ៗ​គ្នា”