ខ្សែការពារក្រុម Real Madrid និងជម្រើសជាតិប្រេស៊ីល Marcelo បានផ្ដល់ដំបូន្មានដល់មិត្តរួមក្រុមជម្រើសជាតិរបស់
ខ្លួនគឺ Neymar Jr. ក្នុងពេលដែលគេកំពុងសម្រាកព្យាបាលរបួសជើង។
Marcelo បានប្រាប់ដល់ Neymar ថា នៅពេលដែលអ្នកមានរបួសបែបនេះ អ្នកនឹងចាប់ផ្ដើមមើលឃើញអ្វីផ្សេងៗមានភាព
ខុសប្លែកពីរាល់ដង ហើយអ្នកនិងត្រូវខំមើលថែខ្លួនឯងអោយបានច្រើន។ Marcelo បានពន្យល់ថា
៖” ពេលមានរបួស អ្នកនឹងបានរៀនសូត្រពីរឿងជាច្រើន ហើយអ្នកនឹងខំប្រឹងហ្វឹកហាត់កាន់តែខ្លាំងជាងរាល់ដង។ អ្នកនឹងចាប់ផ្ដើមគិតពីរឿងជាច្រើនដែលត្រូវធ្វើនៅពេលខាងមុខ“។
ខ្សែការពាររូបនេះ ក៏ធ្លាប់ជួបបញ្ហារបួសច្រើនដងមកហើយដែរ ដែលធ្វើអោយគេបានរៀនអំពីរឿងបែបនេះបានច្រើន។
ជាចុងក្រោយ Marcelo បានផ្ញើសារមួយ ដើម្បីលើកទឹកចិត្តដល់មិត្តរួមក្រុមរបស់ខ្លួនថា៖” Neymar ដឹងថាមានមនុស្សជាច្រើនដែលតែងតែគាំទ្ររូបគេ ប្រជាជនប្រេស៊ីល និងមនុស្សទាំងអស់លើពិភពលោក គឺតែងតែនៅជាមួយគេហើយនិងកំពុងបន់ស្រន់អោយNeymar ឆាប់ជាសះស្បើយ។ ខ្ញុំជឿជាក់ថា Neymar និងត្រលប់មកវិញ“៕
Besoccer