អតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ដែលបានចាកចេញពីក្រុមដោយគ្មានតម្លៃខ្លួនមកលេងនៅលីកអាមេរិក ពេលនេះគេទើបតែបានដឹងអំពីរឿងដ៏គួរអោយស្ដាយមួយរបស់កីឡាករដែលរូបនេះ ដែលបានបោះបង់លុយរាប់លានដុល្លា មកកើបលុយបន្ដិចបន្ដួចនៅអាមេរិកទៅវិញ។
អតីតកីឡាករ Man U រូបនេះបានបដិសេធសំណើប្រាក់ឈ្នួលដ៏មហាសាលប្រមាណជា៧០លានផោន ដែលប្រហែលនិង
ជាង១០០លានដុល្លា ពីក្លឹបនៅប្រទេសចិន ដោយសារតែ Zlatan ចង់មកលេងនៅអាមេរិកជាង។ ពត៍មាននេះត្រូវបានបង្ហើបឲ្យដឹងពីអ្នកដឹកនាំក្លឹប LA Galaxy លោក Jovan Kirovski ដែលប្រាប់ពីការដែល Zlatan សុខចិត្ បោះបង់លុយ រយលាន មកលេងអោយ LA Galaxy ដែលទទួលបានប្រាក់ឈ្នួលតិចជាងកាលពីនៅ Man U ទៅទៀត គឺតិចជាងមុនប្រហែល២០ដង។
លោក Kirovski បានអោយដឹងថា ទម្រាំZlatan ព្រមមកលេងនៅទីនេះ ពួកយើងខាងក្លឹប បានព្យាយាមចចារ និងបញ្ចុះបញ្ចូលគាត់យ៉ាងយូរ រហូតទាល់តែគាត់ព្រមចុះកុងត្រាអោយពួកយើង។ វាជារឿងលំបាកដែល Zlatan ត្រូវបោះបង់ចោលលុយយ៉ាងច្រើន ដើម្បីមកលេងនៅទីនេះ។
កាលពីនៅ Man U Zlatan ទទួលបានប្រាក់ឈ្នួល ១៩លានផោនក្នុងមួយឆ្នាំ តែពេលនេះ គាត់ទទួលបានតែ ៨៥មឺុនផោនប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលតិចជាងមុនច្រើនណាស់៕
Dailymail