ជំនួបរវាងក្រុមយក្សពីរក្នុងពិភពលោកគឺអាល្លឺម៉ង់ និងប្រេស៊ីលបញ្ចប់ទៅដោយលទ្ធផលឈ្នះចាញ់តឹងតែងបំផុត ពោលគឺប្រេស៊ីលស៊ីអាល្លឺម៉ង់១ទល់០។
ក្រុមទាំងពីរធ្លាប់មានប្រវត្តិជូរចត់ជាមួយគ្នារាប់ទសវត្សទាំង World Cup គ្រប់ជំនាន់ និងការប្រកួតមិត្តភាពបានធ្វើឲ្យអ្នកទស្សនាហើបគូថពីកៅអី ព្រោះតែការបុកទៅបុកមកតែមិនអាចរកគ្រាប់បាល់បានច្រើននោះទេ។
មួយគ្រាប់របស់ក្រុមសាំបារកបានដោយខ្សែប្រយុទ្ធអតីតក្មេងលាបថ្នាំ Gabriel Jesus នៅនាទី៣៧ ក្រោយទទួលបានបាល់ពីWillian។ចំណែកក្រុមម្ចាស់ជើងឯកWorld Cup ៤សម័យកាលអាល្លឺម៉ង់បានធ្វើការវាយសម្រុកខ្លាំងដែរតែមិនអាចទម្លុះរបាំងការពារដ៏រឹងមាំរបស់ប្រេស៊ីលបានឡើយ។ ចប់ការប្រកួតអាល្លឺម៉ង់០ប្រេស៊ីលមួយ៕
[youtube id=”3GfjF1Ia6NA”]