អ្នកចាំទីជម្រើសជាតិអេស្ប៉ាញកីឡាករ David De Gea បានបញ្ជូនបាល់ចម្ងាយជាង៧០ម៉ែត្រ(៨០យ៉ាដ)ឲ្យខ្សែប្រយុទ្ធLago Aspas សម្រេចទីយ៉ាងសាហាវក្នុងការប្រកួតដែល អេស្ប៉ាញបំបាក់អាហ្សង់ទីនដល់ទៅ៦ទល់១។
គ្រាប់បាល់ដ៏ល្អកើតឡើងនៅនាទី៧២ ក្រោយពេលអេស្ប៉ាញនាំមុខ៤ទល់១ទៅហើយ។ កីឡាករអាហ្សង់ទីនហាក់បាត់បង់ម្ចាស់ការក្រោយពេលឲ្យ De Gea ទាត់បាល់ពីក្នុងទីខ្លួនឯងទៅដល់តំបន់ប្រយុទ្ធរបស់ខ្លួន ដែលជិតមុខទីរបស់អាហ្សង់ទីនដែល Lago Aspas កំពុងនៅទីនោះស្រាប់និ ងប្រើល្បឿនសម្រេចគ្រាប់បាល់ទី៥ឲ្យអេស្ប៉ាញបានតែម្ដង។
វីដេអូខាងក្រោម៖