ក្លឹប Borussia Dortmund បានបានកំណត់តម្លៃខ្លួនខ្សែបម្រើប្រយុទ្ធ Christian Pulisic ដល់ទៅ ១០០លានអឺរ៉ូ ក្រោយលឺថា ក្លឹបជាច្រើនចង់បានកីឡាករវ័យក្មេងម្នាក់នេះ។
កីឡាករវ័យ១៩ឆ្នាំទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួនដូចជា៖ Liverpool, Manchester United, និងBayern Munich ហើយរូបគេអាចនឹងចាកចេញពីកីឡដ្ឋាន Signal Iduna Parkក្នុងរដូវក្ដៅនេះ។
ទោះបីជាយ៉ាងនេះក្ដី! Dortmund បាននឹងកំពុងឲ្យកីឡាករជម្រើសជាតិអាមេរិករូបនេះបន្តកុងត្រារបស់ខ្លួននិងដំឡើងប្រាក់ឈ្នួលលើកុងត្រាថ្មីដើម្បីរក្សាឲ្យបន្តទៀត។
តែបើរក្សាមិនជាប់ទេ តម្លៃ១០០លានអឺរ៉ូ គឺឲ្យក្លឹបដែលចង់បានទាំងអស់ពិចារណា ថាតើហ៊ានឬមិនហ៊ាន? ចូលលេងឲ្យ Dortmund ដំបូងឆ្នាំ២០១៦ Pulisic រកបាន ៨គ្រាប់ក្នុងចំណោម៥៧ប្រកួតគ្រប់ពានរង្វាន់៕