Alexandre Lacazette កំពុង​ស្ថិត​ក្នុង​សម្ពាធ​ដ៏​ធ្ងន់​មួយ​នៅ​Arsenal ហើយ​រូប​គេ​នឹង​អាច​ត្រូវ​លក់​ចេញ​ពេល​ចប់​រដូវ​កាល​នេះ​។​ សម្ដី​លោក Emmanuel Petit និយាយ​បែប​អញ្ចឹង។

ក្រោយ​អន្ទង​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​​ ជាង​៣​ឆ្នាំ​ ទី​បំផុត​ទទួល​បាន​បុរស​ម្នាក់​កាល​ពី​ឆ្នាំ​២០១៧​ក្នុង​តម្លៃ​៤៦​លាន​ផោន​ក្រោយ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ ​Lyon។​ ដើម​រដូវ​កាល​កីឡាករ​វ័យ​២៦​ឆ្នាំ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ ដោយ​រក​បាន​៨​គ្រាប់​គិត​ពី​ដើម​រដូវ​កាល​ដល់​ខែ​ធ្នូ។

អញ្ចឹង​ក៏​ដោយ​! ពេល​នេះ​សម្ពាធ​កាន់​តែ​ធ្ងន់​ បាន​មក​ដល់​ហើយ​ក្រោយ​ពេល​ក្លឹប​បន្ថែម​ខ្សែ​ប្រយុទ្ធ​កណ្ដាល​មក​ម្នាក់​ទៀត​ហើយ​ទម្រង់​លេង​ល្អ​ផង​។ ​កាំភ្លើង​ធំ​ទិញ​ Pierre-Emerick Aubameyang ពី​Dortmund តម្លៃ​៥៥​លាន​ផោន​។ ដូច្នេះ​ហើយ​អតីត​ខ្សែ​បម្រើ​ក្រុម​លោក ​Wenger, Petit ជឿ​ថា​ កីឡាករ​បារាំង​រូប​នេះ​អាច​នឹង​ផ្ទេរ​ចេញ​ពេល​ចប់​រដូវ​កាល​នេះ​ដោយ​លោក​បាន​និយាយ​ក្នុង​កាសែត ​The Sun ថា៖

Lacazette កំពុង​ស្ថិត​ក្នុង​សម្ពាធ​ដ៏​ធ្ងន់។ គាត់​អាច​នឹង​ប្រឈម​ចាក​ចេញ​ពេល​ចប់​រដូវ​កាល​នេះ ។​ការ​ចុះ​កុង​ត្រា​យក​ Aubameyang មាន​ន័យ​ថា​​ភាព​ជឿជាក់​របស់​លោក​ Wenger ទៅ​លើ ​Lacazette បាន​បាត់​បង់។ រយៈ​ពេល​៦​ខែ​កន្លង​មក​នេះ​ស្ថិតិ​របស់​គាត់​ហាក់​មិន​ល្អ​នោះ​ទេ Aubu គឺ​ជា​បុរស​ពិត​ប្រាកដ​ដែល ​Arsenal ត្រូវ​ការ​បំផុត”