អតីតកីឡាករជម្រើសជាតិអៀរឡង់ Liam Miller បានស្លាប់ទៅហើយនៅវ័យក្រោម៣៦ឆ្នាំ បន្ទាប់ពីជំងឺមហារីកវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
Miller ធ្លាប់លេងចូលលេងឲ្យជម្រើសជាតិអៀរឡង់២១ប្រកួតចាប់ពីឆ្នាំ២០០៤ដល់២០០៩ ចាប់ផ្ដើមអាជីពបាល់ទាត់នៅក្លឹបCeltic មុនពេលផ្ទេរមកលេងនៅ Manchester United។ ក្រោយដំណឹងនៃការស្លាប់បានលេចលឺ ក្លឹបCeltic ដែលជាអតីតក្លឹបធ្លាប់បានសរសេរសាររំលែកទុកដល់អតីតខ្សែបម្រើរបស់ខ្លួនផងដែរ។
“ អ្នកគ្រប់គ្នា#Celtic ពិតជាក្ដីសោកសៅណាស់ដែលលឺពីដំណឹងមរណភាពរបស់អតីតខ្សែបម្រើ Liam Miller។ យើងសូមចូលរួមរំលែកទុកទាំងកីឡាករទាំងអស់ជាមួយក្រុមគ្រួសារនិងមិត្តភ័ក្រនៃសពផងដែរ”
Miller បានបញ្ចប់អាជីពបាល់ទាត់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ ហើយគាត់ក៏ធ្លាប់លេងឲ្យក្លឹប Sunderlandក្នុងPremier League និង Hiberian ក្នុងប្រទេសស្កុតឡែនផងដែរ៕