គ្រូបង្វឹកក្លឹបMan City លោក Pep Guardiola បានបញ្ជាក់ថា Paul Scholes គឺជាកីឡាករតែម្នាក់គត់របស់ Man Utd ដែលលោកចូលចិត្តជាងគេ។
ខ្សែបម្រើមាឌតូចរូបនេះលេងឲ្យ Man Utd តែមួយគត់ដោយបានបង្ហាញខ្លួន៧១៨ដងជាមួយនឹងការឈ្នះពានរាប់មិនអស់ហើយមួយអាជីពលេងនៅOld Trafford លោកធ្លាប់ឈ្នះពាន Premier League ១១ដង។ ដោយគេស្គាល់ពីជំនាញបញ្ជូនបាល់យ៉ាងល្អ និងការទាត់បញ្ចូលទីច្បាស់ពីចម្ងាយ, Scholes ត្រូវបានគេចាត់ទុកខ្សែបម្រើអស្ចារ្យបំផុតគ្រប់សម័យកាលរបស់ Man Utd ហើយ Guardiola បានសរសើរពេញៗមាត់ អំពីអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះ ។
Guardiola ត្រូវបានគេអញ្ជើញជាភ្ញៀវក្នុងការប្រកួតកីឡាសប្បុរសធម៌វាយកូនហ្គោលមួយនៅទីក្រុងBelfast កាលពីយប់មិញ។ តារាភាពយន្ត James Nesbitt គឺជាអ្នកបង្កើតកម្មវិធីនេះហើយបានសួរទៅPepថា នៅពេលដែលអ្នកគាំទ្រMan Utd សួរអ្នក តើសមាជិករបស់ Jose Mourinho ម្នាក់ណាដែលលោកគួរតែមាននៅ Man City?
ហើយ Pep បដិសេធឆ្លើយសំណួរនេះប៉ុន្តែឆ្លើយពង្វាងថា៖” Paul Scholes គឺជាកីឡាករខ្ញុំពេញចិត្តបំផុត។ ក្ដៅពីកីឡាករទាំងអស់នៅ Manchester United ខ្ញុំនឹងជ្រើសរើសScholes ។ គាត់គឺជាខ្សែបម្រើល្អបំផុតក្នុងជំនាន់របស់គាត់។ ខ្ញុំគួរតែស្រឡាញ់ទម្រង់លេងរបស់គាត់ហើយបើអាចលេងជាមិត្តរួមក្រុមរបស់គាត់”៕
សូមបញ្ជាក់ផងដរថា Paul Scholes លេងឲ្យMan Utd បានចាប់អាជីពលេងនៅMan Utd កាលពីឆ្នាំ១៩៩៣ដល់២០១១ហើយប្រកាសចូលនិវត្តន៍មួយឆ្នាំហើយក៏ចូលលេងវិញនៅឆ្នាំ២០១២ដល់ឆ្នាំ២០១៣ក៏ចូលនិវត្តន៍មែនទែនតែម្ដងដោយ ចូលលេង៧១៨ប្រកួតរកបាន១៥៥គ្រាប់ក្នុងនាមជាខ្សែបម្រើកណ្ដាល៕