ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​រៀប​ចំ​សំណើ​តម្លៃ​៤០​លាន​អឺរ៉ូ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ​ Karim Benzema នេះ​បើ​តាម​ប្រភព​កាសែត​អេស្ប៉ាញ Diario Gol។

ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ពិត​ជា​មាន​ពិបាក​រដូវ​កាល​ដ៏​ពិបាក​មួយ​នៅ​រដូវ​កាល​នេះ​នៅReal Madrid ហើយ​របាយការណ៍​បាន​បញ្ជាក់​ថា​ Sergio Ramos បាន​ប្រាប់​​ប្រធាន​ក្លឹប​លោក ​Florentino Perez ឲ្យ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចេញ។

អញ្ចឹង​ក៏​ដោយ​Perez បាន​ពន្យារពេល​លក់​ហើយ​ទុក​ Benzema  ផ្លាស់ប្ដូរ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ណា​ម្នាក់​ក្នុង​តម្លៃ​៨០​លាន​អឺរ៉ូ​វិញ​ព្រោះ​លោក​មន​ចង់​លក់​ចេញ​ឆៅៗ​បែប​នេះ​ទេ៕