ទោះបីជាបានឈ្នះពាន Premier League ក្នុងរដូវកាលដំបូងនៅ Chelsea បញ្ហាក្នុងការប្រឆាំងនិងនយោបាយដោះដូរកីឡាករព្រមទាំងទម្រង់លេងរបស់ក្នុងឆ្នាំមិនសូវល្អផងនោះ លោក Conte នឹងសម្រេចចិត្តចាកចេញ ទោះបីជាក្លឹបផ្ដល់ឱកាសឲ្យលោកបន្តដឹកនាំក៏ដោយ។
តែយ៉ាងណាក្លឹបក៏បានរកឃើញអ្នកមកជំនួសដំណែងគ្រូបង្វឹកគឺអតីតគ្រូបង្វឹក Manchester United លោក Luis van Gaal ដើម្បីយកកជំនួសគ្រូបង្វឹកសញ្ជាតិអ៊ីតាលី។ អតីតគ្រូបង្វឹក Juventus និងជម្រើសជាតិអ៊ីតាលីរូបបាននិយាយថា៖”ខ្ញុំបាននិយាយហើយ ខ្ញុំមានកុងត្រារហូតដល់ឆ្នាំ២០១៩។ ខ្ញុំចង់គោរពដែរប៉ុន្តែគ្រប់យ៉ាងអាចកើតឡើងបានទាំងអស់ ក្នុងបាល់ទាត់។ ខ្ញុំរីករាយនៅទីនេះ ប៉ុន្តែនឹងដើរទៅមុខហើយនាំមនុស្សគ្រប់គ្នាបន្តជាមួយគ្នា។ គោលបំណងរបស់ខ្ញុំគឺនៅទីនេះ ប៉ុន្តែប្រសិនបើអ្វីៗផ្លាស់ប្ដូរវានឹងអាចកើតឡើងហើយ”។
មួយក្នុងចំណោមសេណារីយ៉ូជាច្រើន គឺលោក Conte អាចនឹងទៅកាន់ដំណែងជាគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី ដែលរកអ្នកមកដឹកនាំមិនទាន់បានក្រោយធ្លាក់ចេញពី World Cup ហើយពេលនេះគ្រូបង្វឹកសញ្ជាតិហុល្លង់នឹងត្រឡប់មកដឹកនាំតោខៀវវិញ។
ត្រូវបាន Man Utd ដកដំណែងក្រោយឈ្នះពាន FA Cup បានត្រឹម២ថ្ងៃ Van Gaal ត្រូវបានគេដកស្រងសម្ដីកាលពីខែធ្នូថាគាត់អាចនឹងទៅដឹកនាំក្លឹបណាមួយ ដែលជាគូប្រជែងរបស់បិសាចក្រហម៕