លោក​ Antonio Conte បាន​និយាយ​ពី​ភាព​សោក​ស្ដាយ​របស់​លោក​ដែល​លក់​ Nemanja Matic ឲ្យ​ទៅ ​Manchester United ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ ​កាល​ពី​ដើម​រដូវ​កាល។

Matic គឺ​ជា​បេះដូង​របស់ ​Chelsea ដែល​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន ​Premier League កាល​ពី​រដូវ​កាល​មុន ​ប៉ុន្តែ​កីឡាករ​វ័យ ២៩​ឆ្នាំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​ក្នុង​តម្លៃ​៤០​លាន​ផោន​ក្នុង​រដូវ​កាល​២០១៧/១៨​នេះ។

សួរ​ពី​​ការ​ប្រឈម​ជាមួយ ​Matic លោក Conte​បាន​ឆ្លើយ​តប​ថា៖”​អំពី​កីឡាករ​ម្នាក់​នេះ ​ខ្ញុំ​អាច​និយាយ​បាន​ល្អ​ព្រោះ​គាត់​ធ្លាប់​លេង​ជាមួយ​ពួក​យើង​កាល​ពី​រដូវ​កាល​មុន”។

“ ខ្ញុំ​គិត​ថា​គាត់​ជា​កីឡាករ​សំខាន់​ម្នាក់​​ដែល​ជួយ​ក្លឹប​លើក​ពាន​កាល​ពី​រដូវ​កាល​មុន​។ ពេល​នេះ​ Matic កំពុង​លេង​ឲ្យ​Manchester United ខ្ញុំ​ជូន​ពរ​គាត់​ឲ្យ​ជោគជ័យ​ទៅ​​អនាគត”

“​ពេល​សួរ​ថា​ហេតុអ្វី​បាន​ជា​អនុញ្ញាត​ឲ្យ​ Matic ចេញ​ពី​ Chelsea ទៅ​លេង​នៅ​ United ហើយ​លោក  Conte និយាយ​ថា​៖” ក្នុង​អតីតកាល​ខ្ញុំ​បាន​គ្រប់​គ្រង​ប្រធាន​បទ​នេះ​ហើយ។ ខ្ញុំ​មិន​ចង់​ត្រឡប់​ក្រោយ​ហើយ​និយាយ​ពី​អនាគត​នៅ​ទេ​ពី​ព្រោះ​ខ្ញុំ​គិត​ថា​​វា​មិន​សំខាន់​​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ពួក​យើង”