Zinedine Zidane បាន​បដិសេធ​ព័ត៌មាន​រអេចរអូច​ថា ​គាត់​នាំ​យក​ Neymar មក​លេង​នៅ​​ Real Madrid ស្របពេល​ដែល​គាត់​និយាយ​ក្នុង​សន្និសិទ​កាសែត​បើក​ការ​ប្រកួត​ជាមួយ ​At. Madrid។

Image result for Neymar

តារា​បាល់ទាត់​ប្រេស៊ីល​ បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ ក្រោយ​ពេល​ចាក​ចេញ​ពី​ក្រុម​គូ​ប្រជែង El Clasico, Barcelona របស់​ Real Madrid ទៅ​ចូល​រួម​ជាមួយ​ក្លឹប​មហាសេដ្ឋី​បារាំង​ Paris Saint-Germain កាល​ពី​ខែ​សីហា។

អញ្ចឹង​ក៏​ដោយ​ តាម​របាយការណ៍​ជា​ច្រើន​បញ្ជាក់​ថា ​កីឡាករ​វ័យ​២៥​ឆ្នាំ​មាន​ទំនាក់ទំនង​ផ្ទេរ​មក​លេង​នៅ​កីឡដ្ឋាន Santiago Bernabeu ហើយ ​Zidane កំពុង​រៀប​ចំ​ធ្វើ​ការ​ផ្ទេរ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ផ្ទុយទៅ​វិញ! និយាយ​ក្នុង​សន្និសិទ​កាសែត​មុន​ការ​ប្រកួត ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​និយាយ​ថា​៖

Neymar ពិត​ជា​កីឡាករ​ល្អ​ម្នាក់ វា​គឺ​ជា​ការ​ពិត​​! ប៉ុន្តែ​ខ្ញុំ​មាន​កីឡាករ​ល្អ​បំផុត​រួច​ទៅ​ហើយ ​កំពុង​នៅ​ក្នុង​ក្លឹប​ក៏​ដូច​ជា​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​។ អ្នក​អាច​ត្រឹម​តែ​ធ្វើការ​ជាមួយ​ពួក​គេ​ ហើយ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​កីឡាករ​ដែល​នៅ​ទីនេះ ពេល​អនាគត​ តើ​នរណា​អាច​ដឹង​បាន?”

Image result for Neymar

សូម​បញ្ជាក់​ថា​ Neymar បាន​ជួយ ​PSG ឡើង​ឈរ​កំពូល​តារាង​ Ligue 1រក​បាន​៧​គ្រាប់​ក្នុង​ការ​ប្រកួត​៨​ដង​កន្លង​មក។ ចំណែក​ Real Madrid វិញ​នឹង​ត្រូវ​ជួប​ AT. Madrid ក្នុង​ជំនួប ​Madrid Derby នៅ​វេលា​ម៉ោង​២​និង​៤៥​នាទី​រំលង​អាធ្រាត​ថ្ងៃ​ទី​១៩​ចូល​ទី​២០​វិច្ឆិកា​ឆ្នាំ ២០១៧​ក្នុង​កីឡដ្ឋាន​ថ្មី​ Wanda Metropolitano៕