គ្រូបង្វឹកក្លឹប Manchester United លោក Jose Mourinho ជឿថាអង់គ្លេសអាចត្រឡប់មកផ្ទះវិញដោយយកពាន World Cup មកជាមួយនៅឆ្នាំក្រោយ បន្ទាប់ពីខកខានអស់រយៈពេល៥២ឆ្នាំ។
អង់គ្លេសលេងស្មើជាមួយអាល្លឺម៉ង់ និងប្រេស៊ីលដោយលទ្ធផលមិនរបូតគ្រាប់ ក្នុងការប្រកួតមិត្តភាព ស្របពេលលោក Gareth Southgate បានដាក់កីឡាករក្មេងៗឲ្យចូលលេងច្រើនក្នុងប្រកួតទាំងនេះ។ និយាយក្នុង Sky Sport, Mourinho និយាយថា ការលាយចម្រុះកីឡាករវ័យក្មេង និងកីឡាករបទពិសោធន៍ អាចជួយឲ្យក្រុមអង់គ្លេសទទួលបានលទ្ធផលជោគជ័យនៅឆ្នាំក្រោយ។
“ ខ្ញុំគិតថា ពួកគេមានបទពិសោធន៍ល្អជាមួយកម្រិតក្លឹប ការលេងក្នុង Premier League ជាច្រើនប្រកួត ហើយខ្លះទៀតលេងក្នុង Champions League ផងដែរ។ អង់គ្លេសមានចំណុចល្អច្រើនដែលអាចទទួលជោគជ័យ”។
ទោះបីជាយ៉ាងនេះក្ដី! គ្រូបង្វឹកប្រកបដោយបទពិសោធន៍ ក៏មិនបានចង្អុលបង្ហាញពីការឈ្នះងាយៗនោះដែរ ដោយលោកបាននិយាយថា៖” នៅអាមេរិកខាងត្បូងមានក្រុម២គឺជាក្រុមសំខាន់ ហើយនៅអឺរ៉ុបមានក្រុម៤ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ខ្ញុំជឿថាឆ្នាំក្រោយពិតជាល្អមើលហើយកក្រើកមិនខាន”៕