2018 World Cup នៅប្រទេសរុស្សី ពិតជាមិនមានកីឡាករល្បីៗកម្រិតកំពូលមួយចំនួនដូចជា៖ Alexis Sanchez, Arjen Robben, Christian Pulisic…ជាដើម។ ប៉ុន្តែនេះមិនមែនជាលើកដំបូងទេ ដែលកីឡាករលំដាប់ World Class ខកខានលេងព្រឹត្តិការណ៍បាល់ទាត់ធំបំផុតលើផែនដីមួយនេះ។ កាលពីព្រឹត្តិការណ៍World Cup ជំនាន់មុនៗក៏មានកីឡាករខ្លាំងៗអង្គុយមើលគេលេងនៅផ្ទះ តាមទូរទស្សន៍…ផងដែរ។
បើនិយាយពីមូលហេតុមានច្រើនយ៉ាងអាចជា របួសអំឡុង World Cup ,គ្រូបង្វឹកមិនកោះហៅ, ក្រុមជម្រើសជាតិមិនបានជាប់ទៅលេងនៅវគ្គផ្ដាច់ព្រ័ត្រដោយសារធ្លាក់វគ្គជម្រុះប្រចាំតំបន់ឬPlay-off …ជាដើម។ អាណាចក្រកីឡា សូមណែនាំឲ្យស្គាល់កីឡាករល្បីៗជំនាន់មុនមិនដែលមានវត្តមានក្នុងWorld Cup សោះតែម្ដង៖
អ្នកចាំទី៖ Wojciech Szczęsny (ប៉ូឡូញ)
ខ្សែការពារ៖ Cristian Chivu (រ៉ូម៉ានី)
ខ្សែការពារ៖ Sami Hyypia(ហ្វាំងឡង់)
ខ្សែការពារ៖ Lee Dixon (អង់គ្លេស)
ខ្សែបម្រើ ៖ George Weah (លីបេរៀ)
ខ្សែបម្រើ៖ Bernd Schuster (អាល្លឺម៉ង់)
ខ្សែបម្រើ៖ Ryan Giggs (វែល)
ខ្សែបម្រើ ៖George Best (អៀរឡងខាងជើង)
ខ្សែប្រយុទ្ធ៖Eric Cantona (បារាំង)
ខ្សែប្រយុទ្ធ៖ Dimitar Berbatov (ប៊ុលហ្គារី)
ខ្សែប្រយុទ្ធ៖Alfredo Di Stefano (អាហ្សង់ទីន/អេស្ប៉ាញ)
កីឡាករដទៃទៀតៈ John Toshack (Wales), Valentino Mazzola (Italy), Gareth Bale (Wales), Jari Litmanen (Finland), Duncan Edwards (England), Nolberto Solano (Peru), David Ginola (France), Ian Rush (Wales).