ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវ Brighton ដោយលទ្ធផល៤ទល់នឹង០ នៃការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣៨ រដូវកាល ២០១៧/១៨ នាកីឡដ្ឋាន Anfield កាលពីម្សិលមិញ។

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើប្រយុទ្ធ Mohamed Salah និង ខ្សែការពារ Dejen Lovren នៅក្នុងវគ្គទី១។ ដោយឡែកនៅក្នុងវគ្គទី២ កីឡាករវ័យក្មេង Domanic Solanke និង Andrew Robertson បន្ថែមបានម្នាក់១គ្រាប់ទៀត។

ក្រោយពីទទួលបាន៣ពិន្ទុ Mohamed Salah ក៏បានក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំក្របខ័ណ្ឌ Premier League នារដូវកាលនេះ ដោយស៊ុតបាន៣២គ្រាប់ ហើយនេះក៏ជាកំណត់ត្រាថ្មីមួយផងដែរនៅក្នុងលីគបាល់ទាត់កំពូលរបស់អង់គ្លេស ដោយមិនមានកីឡាករណាអាចធ្វើបានឡើយ។

ទស្សនាវីដេអូហាយឡាយ៖