ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ១ទល់នឹង០ នៅក្នុងជំនួបចុងក្រោយនៃសប្តាហ៍ទី៣៨ នាក្របខ័ណ្ឌ Premier League រដូវកាល២០១៧/១៨ កាលពីម្សិលមិញ។
ជ័យជម្នះ១គ្រាប់នៅក្នុងទឹកដី St’ Mary គឺធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេង Gabriel Jesus នៅក្នុងម៉ោងបន្ថែមចុងវគ្គទី២។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមលោក Pep Guardiola បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តមួយនៅក្នុងក្របខ័ណ្ឌ Premier League ពោលគឺក្លាយជាក្រុមដំបូងគេបង្អស់ដែលអាចរកបាន១០០ពិន្ទុ។
គួរបញ្ជាក់ថា ក្រោយធ្វើការប្រកួតប្រជែងអស់៣៨ប្រកួត ក្រុមរបស់ដែលមានមហាសេដ្ឋីជាជនជាតិអារ៉ាប់ ឈ្នះ៣១លើក, ស្មើ៤លើក និង ចាញ់តែ២លើកប៉ុណ្ណោះ ដោយស៊ុតបញ្ចូលទីបានចំនួន១០៦ហើយរបូតវិញចំនួន២៧គ្រាប់។
ដោយឡែកក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមកញ្រ្ជោង Leiceister City ដោយលទ្ធផល៥ទល់នឹង៤ នាកីឡដ្ឋាន Wembley ដោយធ្វើឲ្យពួកគេមានកៅអីទៅលេងនៅក្នុងពានរង្វាន់ UEFA Champion League នៅឆ្នាំក្រោយដោយស្វ័យប្រវត្តិ។
ទស្សនាវីដេអូហាយឡាយ៖