ទីលានបាល់ទាត់ Olimpiyskiy National Sports Complex ដែលស្ថិតនាទីក្រុង Kiev ប្រទេសអ៊ុយក្រែន បានត្រៀមគ្រប់ចំនុច ស្រេចបាច់ ដើម្បីធ្វើជាទីតាំង ដំណើរការ វគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាង Real Madrid និង Liverpool នៅថ្ងៃសៅរ៍នេះ។
ទីលានខាងលើ ត្រូវរំពឹងថា នឹងបើកទទួលអោយអ្នកគាំទ្រចូលទស្សនា កាប្រកួតដោយផ្ទាល់ ប្រមាណ ៥ម៉ឺននាក់ ២ថ្ងៃក្រោយពីវគ្គផ្តាច់ព្រ័ត្រ Champions League ផ្នែកនារី ដំណើរការនាទីលាន Valeriy Lobanovskyi Dynamo ដែលស្ថិតនៅទីក្រុងជាមួយគ្នា។
នេះជាលើកដំបូងដែលទីក្រុង Kiev បានធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។ យ៉ាងណាក្តី ពួកគេធ្លាប់ធ្វើជាម្ចាស់ផ្ទះ វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Euro 2012 ផងដែរ៕