ប្រធានក្លិប Real Madrid លោក Florentino Perez បានហៅការបណ្ដេញលោក Julen Lopetegui ក្នុងនាមជាគ្រូបង្គោលដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ ថាជាទង្វើខ្វះការគោរព។
លោក Lopetegui ត្រូវបានប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបណ្ដេញចេញពីតំណែង២ថ្ងៃប៉ុណ្ណោះមុន អេស្ប៉ាញ ប្រកួត World Cup 2018 ពូល B ទល់នឹង ព័រទុយហ្គាល់ យប់ថ្ងៃសុក្រទី១៥ខែមិថុនានេះ ពោលគឺប៉ុន្មានម៉ោងក្រោយក្លិប Real Madrid ប្រកាសថាលោកត្រូវបានតែងតាំងជាអ្នកស្នងតំណែងលោក Zinedine Zidane។
ដោយឡែក សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានចោទប្រកាន់ការចរចារវាងភាគីលោក Lopetegui និង Real Madrid ធ្វើឡើងដោយមិនបានផ្ដល់ដំណឹងឡើយ៕