Cristiano Ronaldo បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីថ្ងៃចន្ទទី៤ខែមិថុនា ខណៈក្រុមនៅសល់ការប្រកួតកម្ដៅសាច់ដុំមួយលើកទៀតជាមួយ អាល់ហ្សេរី នៅថ្ងៃទី៧ ដើម្បីត្រៀម World Cup 2018 ដែលពួកគេនឹងបើកឆាកប៉ះ អេស្ប៉ាញ នៅថ្ងៃទី១៥ខែនេះ។

ព័រទុយហ្គាល់ ដែលនៅក្នុងពូលរបស់ពួកគេមាន អ៊ីរ៉ង់ និង ម៉ារ៉ុក ដែរនោះ នឹងធ្វើដំណើរទៅរុស្ស៊ីជាមួយក្ដីរំពឹងខ្ពស់ពីអ្នកគាំទ្រ ដ្បិតពួកគេគឺជាជើងឯក Euro 2016 និងមានកីឡាករឆ្នើមជាងគេបំផុតក្នុងលោកម្នាក់នៅក្នុងក្រុម។

Ronaldo វ័យ៣៣ឆ្នាំ បានរកគ្រាប់បាល់ឱ្យប្រទេសរបស់ខ្លួនក្នុងព្រឹត្តិការណ៍ធំៗចំនួន៧ជាប់ៗគ្នា គឺក្នុង World Cup ៣ដងចុងក្រោយ និង Euro ៤ដងចុងក្រោយ។