កីឡាកររបស់ Manchester City ទាំងអស់សរុបតម្លៃខ្លួនចូលគ្នា បានក្លាយជាក្រុមមានកីឡាករថ្ងៃជាងគេទាំងអស់ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ បន្ទាប់ពីចំណាយលុយគ្រាក់ៗ៨៧៨លានអឺរ៉ូក្នុងរដូវដោះដូរកីឡាករ។ នេះបើតាមប្រភពសិក្សាស្រាវជ្រាវមួយពី CIES Football Observatory។
ប្រភពខាងលើបានបង្ហាញថាក្រុមលោក Pep Guardiola ដែលឈរកំពូលតារាង Premier League បានចំណាយលុយច្រើនជាងក្លឹបណាៗទាំងអស់ក្នុងលីកកំពូលទាំង៥នៅអឺរ៉ុប ហើយក្លឹបមួយនេះបានបញ្ចូលខ្សែការពារ Aymeric Laporte ក្នុងបញ្ជីកីឡាករចុងក្រោយដែលតម្លៃខ្លួនកីឡាករបារាំងរូបនេះ មានដល់ទៅ៦៥លានអឺរ៉ូហើយរូបគេហ្នឹងក៏បានក្លាយជាខ្សែការពារថ្លៃជាងគេរួចទៅហើយដែរ។
ក្លឹបដែលចំណាយលុយច្រើនបន្ទាប់គឺ Paris Saint-Germain ៨០៥លានអឺរ៉ូដែលលុយនេះចំណាយច្រើន ជាងគេការទិញយកNeymar ពី Barca ក្នុងតម្លៃ២២២លានអឺរ៉ូទៅទៀត។ Man Utd នៅលេខ៣ចំណាយអស់៧៤៧លានអឺរ៉ូ Barcelona (៧២៥លានអឺរ៉ូ) Chelsea (៥៩២លានអឺរ៉ូ)និង Real Madrid (៤៩៧លានអឺរ៉ូ)។
បើនិយាយពីការចំណាយគិតជាមធ្យមក្នុងក្របខណ្ឌទាំង៥នៅអឺរ៉ុបគឺ Premier League (២៩១លានអឺរ៉ូ) La liga (១៣១លានអឺរ៉ូ) Serie A (១២៤លានអឺរ៉ូ) និង Bundesliga (១១៣លានអឺរ៉ូ)ខណៈ Ligue 1 (៩៧លានអឺរ៉ូ)។
មិនចង់បូរបាច់ច្រើនមើលតារាងខាងក្រោមតែម្ដងទៅ៖
New @CIES_Football analysis on transfer spending to sign current squad members: @ManCity (€878 M) has costliest squad in history ahead of @PSG_inside (€805 M) & @ManUtd (€747 M), data for all big-5 league clubs at https://t.co/KA1Tpnadoq pic.twitter.com/A6bFfheypr
— CIES Football Obs (@CIES_Football) February 12, 2018