ខ្សែបម្រើប្រយុទ្ធក្លឹប Chelsea កីឡាករ Eden Hazard បានចាត់ទុក Kevin De Bruyne, Mohamed Salah និង Harry Kane ជាកីឡាករល្អបំផុតក្នុង Premier League បច្ចុប្បន្ន។
ទោះរើសបីនេះ ប៉ុន្តែប្រធានក្រុមជម្រើសជាតិបែលហ្សិករូបនេះ បានចាត់ទុកថា KDB ល្អជាងកីឡាកររូបទៀត។”ខ្ញុំគិតថាមានកីឡាករ៣នាក់ល្អបំផុតក្នុងPremier League ។ Kevin de Bruyne, Mohmed Salah និងHarry Kane ” Hazard និយាយក្នុង Sky Sport។
Hazard បានទម្លាយថាគាត់បានបោះឆ្នោតឲ្យ កីឡាកររបស់Manchester City ក្លាយជាម្ចាស់ពាន PFA Player of The Year ។
“ ខ្ញុំបានបោះឆ្នោតឲ្យKevin De Bruyne គាត់គឺល្អបំផុត ខ្ញុំក៏បោះឆ្នោតឲ្យ Salahផងដែរពីព្រោះខ្ញុំធ្លាប់លេងជាមួយគាត់ហើយជាមិត្តល្អរបស់ខ្ញុំ ប៉ុន្តែ Salah គឺជាលើសពីខ្សែប្រយុទ្ធដទៃទៀត។ Kevin អាចធ្វើបានគ្រប់យ៉ាងគាត់ការពារ បញ្ជូនបាល់ផ្លោង បញ្ជូនឲ្យស៊ុត និងរកគ្រាប់បាល់ក្នុងការប្រកួតធំៗ ។សម្រាប់ខ្ញុំគាត់ល្អបំផុតហើយនៅរដូវកាលនេះ“។
ជាការពិត!ក្នុងរដូវកាល De Bruyne ពិតជាជោគជ័យក្នុងរដូវកាលនេះដោយបញ្ជូនបាល់បាន១៤ដងហើយគ្រប់កម្មវិធីប្រកួតក្នុងPremier League ឲ្យMan City៕