Barcelona បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ថា​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ហើយ​គឺ​ប្ដូរ​ទៅ​លេង​នៅ​ Paris Saint-Germain ក្នុង​តម្លៃ​២២២លាន​អឺរ៉ូ។

គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប​ខាង​លើ​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម៖” កីឡាករ Neymar Jr, ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ឪពុក​របស់​គាត់​ ហើយ​ក៏​ជា​ភ្នាក់ងារ​កីឡាករ​ម្នាក់​ដែរ​នោះ​ បាន​បញ្ជាក់​ប្រាប់ពី​ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​​Barcelona​របស់ ​Neymar ហើយ។…. ​

បែប​ណា​ក្ដី​ ក្លឹប​បាន​និយាយ​ដោយ​ដាច់​ម៉ាត់​ថា​តម្លៃ​ខ្លួន​​ផ្ដាច់​កុង​ត្រា​របស់ ​Neymar មាន​ដល់​ទៅ​១៩៦​លាន​ផោន ​ហើយ​ក្លឹប ​PSG ត្រូវ​តែ​ទម្លាក់​ទឹក​ប្រាក់​គ្រប់​ចំនួន​ឲ្យ​ដល់​ដៃ ​Barcelona ហើយ​មិន​អាច​ឲ្យ​ជា​ដំណាក់​កាលៗ​ដូច​កីឡាករ​ផ្សេង​នោះ​ទេ។ បើ​មិន​អញ្ចឹង​មិន​អាច​យក​ Neymar ពី​ក្លឹប​អេស្ប៉ាញ​បាន​ឡើយ៕