បាល់ទាត់អង់គ្លេស នឹងស្វាគមន៍នូវរូបមន្តទាត់បាល់១១ម៉ែត្រកាត់សេចក្ដីថ្មីបែប ABBA ខណៈសហព័ន្ធបាល់ទាត់ខាងលើ នឹងអនុវត្តន៍រូបមន្តបែបថ្មីនេះក្នុងពានរង្វាន់ Carabao Cup (EFL Cup)។
លោក Shaun Harvey នាយកប្រតិបត្តិរបស់ពានរង្វាន់ Carabao Cup នេះបាននិយាយពីការសម្រេចដូច្នេះ៖” ពួកយើងស្វាគមន៍ច្បាប់ថ្មីនេះ ដាក់ក្នុងពានរង្វាន់ EFL ហើយខ្ញុំពិតជារីករាយដែលពានរង្វាន់នេះ បានចូលរួមមួយផ្នែកក្នុងការប្រើច្បាប់ថ្មី ដើម្បីអភិវឌ្ឍន៍បាល់ទាត់កាន់តែសុក្រឹត។”
«IFAB បានបង្ហាញទ្រឹស្ដីដែលទើបរៀបចំកាលពីថ្មីៗនេះ នៃការទាត់បាល់១១ម៉ែត្រខណៈ ច្បាប់កាលពីមុនផ្ដល់អត្តិភាពឲ្យអ្នកទាត់មុន។ហើយច្បាប់ថ្មីនេះយើងចង់ឃើញវាកើតឡើងស្របពេលច្បាប់នៃការទាត់បាល់កាត់សេចក្ដីនេះមានការពិភាក្សាគ្នាយូរមកហើយនោះ»។
“ពួកយើងទាំងអស់គ្នាចង់ឲ្យការប្រកួតបាល់ទាត់ទាំងអស់ មានតុល្យភាព យុត្តិធម៌ និងមិនប្រែប្រួលហើយខ្ញុំជឿជាក់ថាប្រព័ន្ធថ្មីនេះ នឹងបន្ថែមនូវថាមពលដ៏គួរឲ្យចាប់អារម្មណ៍មួយដល់ការប្រកួតរបស់យើង។”
យើងនឹងឃើញការប្រើប្រាស់ច្បាប់ថ្មីនេះក្នុងវិស័យបាល់ទាត់អង់គ្លេសនៅសប្ដាហ៍ក្រោយពេលដែលពាន Carabao Cup 2017/2018 ចាប់ផ្ដើម។ ច្បាប់ថ្មីក្រុមកីឡាករដែលត្រូវមុន គឺកីឡាកររបស់ក្រុម A ទាត់រួចហើយកីឡាករក្រុម B២រូបត្រូវទាត់បន្ត។ បន្ទាប់មកគឺកីឡាករក្រុម A ទាត់២នាក់បន្តបន្ទាប់គ្នាម្ដងរួចមក កីឡាករមកពីក្រុម B ២រូបទៀតត្រូវទាត់បន្តបន្ទាប់រហូតដល់អស់(ABBAABBABA)។