បើ​តាម​សម្ដី​របស់​អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល ​និង​ក្លឹប ​Barcelona កីឡាករ​ Ronaldinho ថា​ សម្រាប់ ​Harry Kane ​គួរ​តែ​ចេញ​ពី ​Spurs ទៅ​រក​ក្លឹប​ណា​មួយ​ដែល​ធំ​ជាង​នេះ។

នៅ​រដូវ​កាល​នេះ​ Kane រក​បាន​៣៥​គ្រាប់​ក្នុង​ការ​ចូល​លេង​គ្រប់​កម្មវិធី​ប្រកួត​​ហើយ​វា​ជា​រដូវ​កាល​ទី​៣​ជាប់​ៗ​គ្នា ដែល​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​រូប​នេះ​រក​បាន​គ្រាប់​បាល់​លើស​ពី​៣០​គ្រាប់។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​ទំនាក់​ទំនងផ្ទេ​ទៅ​លេង​នៅ​ Real Madrid ហើយ ​Ronaldinho ជឿ​ថា​សមត្ថភាព​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​អាច​ទៅ​លេង​ក្លឹប​ណា​ក៏​បាន​ដែរ​ឲ្យ​តែ​ធំ​ជាង​ Spurs។

Harry Kane បាន​ក្លាយ​ជា​កីឡាករ​អស្ចារ្យ​មួយ​រយៈ​សម​គួរ​ហើយ​ដែរ​​ប៉ុន្តែ​ក្នុង​រដូវ​កាល​នេះ​គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​គាត់​មិន​អាច​ស្វែង​រក​ក្លឹប​ដែល​អស្ចារ្យ​ជាង​ Spurs ​នោះទេ”។

គាត់​ពេល​នេះ​ស្ថិត​ក្នុង​កម្រិត​ដែល​ក្លឹប​ធំៗ​មួយ​ចំនួន ​គួរ​តែ​ចង់​បាន​គាត់​​ហើយ​គាត់​អាច​ដើរ​ចេញ​ទៅ​រក​ក្លឹប​ដែល​ធំ​ៗ​នៅ​អឺរ៉ុប។ Barcelona, Real Madrid , Manchester City, វា​គ្មាន​បញ្ហា​ទោះ​បី​ជា​ក្លឹប​នោះ​ធំ​ប៉ុណ្ណាក៏​ដោយ​ គាត់​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​ក្លឹប​ជា​ច្រើន​គួរ​តែ​ទុក​បន្ទប់​ឲ្យ​មួយ​ ពេល​ដែល​មាន​ឱកាស​ចុះ​កុង​ត្រា”