Ryan Giggs បាន​និយាយ​សុំ​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​ និង​រក្សា​ភាព​ស្ងប់​ស្ងៀម​សិន​ ចំពោះ​របាយការណ៍​ដែល​ថា​ក្លឹប​មាន​ការ​ស្ដាយ​ក្រោយ​ដែល​ចុះ​កុង​ត្រា​យក​ Alexis Sanchez។

Sanchez មិន​បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​អស់​សមត្ថភាព​នៅ​ក្រោយ​មក​ដល់ ​Man Utd ដោយ​រក​បាន​តែ​មួយ​គ្រាប់​ក្នុង​៧​ប្រកួត​ដែល​បាន​ចូល​លេង ​ហើយ​មួយ​គ្រាប់​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​ទៀត។ គាត់​មក​ Old Trafford ក្នុង​កិច្ច​ព្រមព្រៀង​ដោះដូរ​ជាមួយ​ Henrikh Mkhitaryan​ដែល​ផ្ទេរ​ទៅ​លេង​នៅ ​Arsenal វិញ។

ប៉ុន្តែ​តាម​ប្រភព​មក​ពី​អេស្ប៉ាញ ​ពិសេស​ចេញ​ពី​កាសែត El Pais កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា​ ថ្នាក់​ដឹកនាំ ​Man Utd បង្ហាញ​ក្ដី​សោក​ស្ដាយ​ក្នុង​ទី​ផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​ក្នុង​ជំនួប​ពិសា​ភោជនាហារ​ពេល​ល្ងាច​មួយ​ ក្នុង​កម្មវិធី​ចុះ​ MOU​នៃ​ការ​ដេញ​ថ្លៃ​សិទ្ធ ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ក្រប​ខណ្ឌ​ Premier League។

ក្នុង​ពេល​នោះ​ដែរ ​ក្លឹប​បាន​និយាយ​ថា​ព្រួយបារម្ភ​ពី​ការ​ផ្ដល់​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​ ដែល​ឲ្យ​ថ្លៃ​ជាង​គេ​បំផុត​ប្រចាំ​ក្លឹប​ តាម​ការ​ចុះ​កុង​ត្រា​តែ​កីឡាករ​បង្ហាញ​ទម្រង់​លេង​មិន​តាម​ចង់​បាន​ទាល់​តែ​សោះ។ ម្ចាស់​ក្លឹប​បិសាច​ក្រហម​ ត្រកូល Glazers មិន​ចង់​បញ្ឈប់​គោល​នយោបាយ​រក​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន ​​ខណៈ​ពេល​ដែល​លុយ​ទទួល​បាន​ពី​ការ​លក់​សិទ្ធ​ផ្សាយ​តាម​ទូរទស្សន៍​ត្រូវ​ថយ​ចុះ​ពី​១១.៥​លាន​អឺរ៉ូ​ក្នុង​មួយ​ប្រកួត​មក​ត្រឹម​តែ​៩.៣លាន​ងឺរ៉ូ ​ក្នុង​មួយ​ប្រកួត​គិត​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៩ ​ដល់​រដូវ​កាល ​២០២១-២០២២។

អញ្ចឹង​ក៏​ដោយ​វីរបុរស​ក្លឹប​បិសាច​ក្រហម​លោក Ryan Giggs បាន​និយាយ​ក្នុង​ពិធី​ទទួល​ពាន​ 2018 Laureus World Sport Award ថា​អ្នក​គាំទ្រ​របស់​ក្លឹប​គួរ​តែ​ Keep Calm សិន​ចំពោះ​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី។

ខ្ញុំ​គិត​ថា​​គាត់​ធ្វើ​បាន​ល្អ​ហើយ​! OK! មិត្ត​រួម​ក្រុម​របស់​គាត់​នៅ​មិន​ទាន់​ស្វែង​រក​អ្វី​ដែល​គាត់​ចូល​ចិត្ត​ឃើញ​នៅ​ឡើយ​​ហើយ​អ្វី​ដែល​គាត់​មិន​ចូល​ចិត្ត​ក៏​ពួក​គេ​រក​មិន​ទាន់​ឃើញ​​។ ពិសេស​ថាមពល​របស់​ក្លឹប​ពេល​ខ្លះល្អ​ភ្លាម​ៗ​តែ​ពេល​ខ្លះ​ក៏​ត្រូវ​ចាំ​បន្តិច​សិន។​ខ្ញុំ​មិន​គិត​ថា​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​ពី​ Alexis Sanchez នោះ​ទេ​ គាត់​ជា​កីឡាករ​កំពូល”