ក្លឹប​សេះ​បង្កង់ ​Juventus បាន​បដិសេធ​ឱកាស​ក្នុង​ការ​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ Manchester United កីឡាករ​ Marouane Fellaini​ ​នេះ​បើ​តាម​ប្រភព​ Calciomercato.com។

ខ្សែ​បម្រើ​ជម្រើស​ជាតិ​បែលហ្សិក​បាន​ផុត​កុង​ត្រា​ជាមួយ​បិសាច​ក្រហម​ទៅ​ហើយ​នៅ​ចប់​រដូវ​កាល​នេះ​ហើយ​ថ្មី​ៗ​នេះ​គាត់​ក៏​មាន​ទំនាក់ទំនង​ផ្ទេរ​ចេញ​ទៅ​លេង​នៅ​ក្លឹប​ជា​ច្រើន ​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​នេះ​រូប​គេ​ជាប់​ទាក់ទង​ទៅ​លេង​នៅ​ក្លឹប​គូ​ប្រជែង​ Liverpool។

តែ​យ៉ាង​ណា​ក្ដី​! មុន​ពេល​Liverpool មាន​ទំនាក់ទំនង​ជាមួយ​កីឡាករ​សក់​សំពោង​រូប​នេះ​បាន​មាន​ទំនាក់​ទំនង ​ផ្ទេរ​ទៅ​លេង​នៅ​អ៊ីតាលី​ហើយ​ក្លឹប​ដែល​ចង់​បាន​គឺ​សេះ​បង្កង់ ​Juventus ។  ការ​ចង់​បាន ​Fellaini ដោយ​សារ​តែ​ពួក​គេ មិន​អាច​នាំ​យក​ Emre Can ពី ​Liverpool ​បាន​។

តែ​យ៉ាង​ណា​! ក្រុម​ដែល​ទើប​ធ្លាក់​ចេញ​ពី​Champions League ថ្មី​ៗ​នេះ​ដោយ​សារ​ដៃ​Real Madrid បាន​បដិសេធ​ថា​មិន​ដែល​ចាប់​អារម្មណ៍​ផង​ហ្នឹង៕