កីឡាករ​ Sergio Aguero ​ខ្សែ​ប្រយុទ្ធ​ក្លឹប​សំពៅ​ខៀវ Man City បាន​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​ក្នុង​ប្រទេស​ហុល្លង់​ ហើយ​កីឡាករ​បាន​រង​របួស​​អំឡុង​ហេតុការណ៍​នេះ​​ដែល​ធ្វើ​ឲ្យ​រូប​គេ​អាច​អវត្តមាន​ពី​ទីលាន​ចាប់​ទី​៦​ទៅ​៨​អាទិត្យ។

Sergio Aguero has reportedly been injured in a car crash in Amsterdam

Aguero គឺ​ជា​អ្នក​ដំណើរ​នោះ​ទេ​ ​ដោយ​បាន​ជិះ​តាក់ស៊ី​ទៅ​កាន់​ប្រលាន​យន្តហោះ​ក្នុង​ទី​ក្រុង​ ​ទី​ក្រុង ​Amsterdam បន្ទាប់​ពី​មក​ចូល​រួម​ការ​ប្រគំ​ដន្ត្រី​​របស់​តារា​ចម្រៀង​កូឡុំប៊ី Maluma ។​ ពេល​ដែល​តៃកុងបាត់​បង់​ភាព​ម្ចាស់​ការ​លើ​ការ​​បញ្ជា​យានយន្ត​បាន​​ វា​ក៏​ត្រូវ​រេ​ចង្កូត​ទៅ​បុស​បង្គោល​ភ្លើង​ពេញ​ទី​តែ​ម្ដង។

បើ​តាម​ប្រភព៖​ ESPN បាន​និយាយ​ថា​របួស​នេះ​ នឹង​ធ្វើ​ឲ្យ​រូប​គេ​ខក​ខាន​ចូល​ទីលាន​៦​ទៅ​៨​សប្ដាហ៍​ដោយ​សារ​របួស​ត្រង់ត្រកៀក​។ នេះ​ពិត​ជា​ព័ត៌មាន​អាក្រក់​សម្រាប់​ Man City មែន​ទែន​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​កំពុង​ឡើង​ជើង​របស់​ខ្លួន​ជួប​ហេតុការណ៍​បែប​នេះ៕