Henrikh Mkhitaryan ដែលធ្លាក់ទម្រង់លេងយ៉ាងខ្លាំង និងរបូតកៅអីជម្រើសដំបូងក្នុងរដូវកាលនេះ ត្រូវបានលេចលឺព័ត៌មានថាទាក់ទងជាមួយ Inter ប៉ុន្តែទាំងសាមីខ្លួនកីឡាករនិងក្លឹបបានបដិសេធ។
Inter Milan ត្រូវបានគេដឹងថាថាចាប់អារម្មណ៍កីឡាករសញ្ជាតិអាមិនៀ ដែលត្រូវបានលោក Jose Mourinho ដកឲ្យអង្គុយកៅអីបម្រុង ហើយគ្រូបង្វឹករូបនេះក៏ធ្លាប់បានរិះគន់ទម្រង់លេងរបស់កូនក្រុមខ្លួនម្នាក់នេះដែរ។ ការមិនជាប់ក្នុងជម្រើសដំបូងចាប់តាំងពីរការប្រកួតចាញ់ Chelsea ១ទល់០នៅថ្ងៃទី០៥វិច្ឆិកាមក Mkhitaryan បានចូលលេងក្នុងឈុតដំបូងវិញក្នុងការប្រកួតដែល Man Utd ស្មើជាមួយ Southampton នៅ Old Trafford ហើយពេលនេះគឹដឹងថាកំពុងពិភាក្សាចាកចេញ។
ក្លឹបអ៊ីតាលីមានបំណងនាំយកទៅក្នុងលក្ខខណ្ឌខ្ចីជើងតែប៉ុណ្ណោះប៉ុន្តែទាំងក្លឹប Manchester United និងកីឡាករផ្ទាល់បានបដិសេធទៅវិញនេះបើតាមប្រភព Sky Italian។
ក្លឹបយក្ស Serie A ដែលកំពុងវិនិយោគដោយមហាសេដ្ឋីចិនកំពុងរកកីឡាករថ្មីៗក្នុងខែមករានេះហើយកីឡាករដែលស្ថិតក្នុងគោលដៅគឺ Gerard Deulofeu របស់ Barcelona និង Javier Pastore របស់ PSG ជាដើម៕