កុងត្រាបច្ចុប្បន្នរបស់លោក Pep នឹងផុតកំណត់នៅរដូវកាលក្រោយប៉ុន្តែម្ចាស់ក្លឹបលោក Sheikh Mansour ត្រូវបានគេរាយការណ៍ថា បានយល់ព្រមបន្តកុងត្រាឲ្យគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ដោយបន្ថែមប្រាកឈ្នួលលើសមុន។
តាមប្រភព Daily Mirror, លោក Pep បានយល់ព្រមចុះកិច្ចសន្យាបន្ថែមមួយឆ្នាំទៀតនៅ City ដែលនេះមានន័យថាគាត់នឹងក្លាយជាគ្រូបង្វឹកដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតក្នុងពិភពលោក។ រឿងតកុងត្រានេះគឺបែកធ្លាយកាលលោកដឹកនាំក្រុមទៅបោះជំរំហ្វឹកហាត់នៅ Abu Dhabi ជាមួយនឹងទឹកប្រាក់២០លានផោនចង់ជើងលោក Pep ឲ្យនៅManchester City ដល់ឆ្នាំ២០២០។
ក្រុមសំពៅខៀវមួយនេះស្ថិតក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Barcelona និង Bayern Munich ចាប់តាំងពីឆ្នាំ២០១៦ មកហើយរដូវកាលនេះ លោកបានជួយក្លឹបមានមូលដ្ឋានក្បែរខាង Manchester United ប្រុងនឹងលើកពាន Premier League រដូវកាល២០១៧-១៨នេះ ហើយខណៈកាលពីប៉ុន្មានខែមុនលោកនាំ City កៅឆាយ Carabao Cup មួយទៅហើយនោះ។
ក្លឹបនឹងត្រូវជួប Liverpool ក្នុងជើងទី២ពាន Champions League វគ្គ៨ក្រុមចុងក្រោយ ទោះបីជាកាលជើងទីមួយក្រុមរបស់លោកត្រូវបានហង្សក្រហម Liverpool លត់៣ទល់០ម្ដងទៅហើយនោះ៕