ខ្សែ​បម្រើ​ស្លាប​របស់​ Chelsea កីឡាករ​ ​Willian បាន​បង្ហាញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ចង់​ទៅ​លេង​នៅ​ក្លឹប​ណា​មួយ​ក៏​បាន​រវាង​ Real Madrid និង ​Barcelona។

កីឡាករ​វ័យ​២៩​ឆ្នាំ​ហាក់​មិន​សូវ​បាន​លេង​ពេញ​លេញ​ក្រោម​ការ​ដឹកនាំ​របស់​លោក  Antonio Conte ក្នុង​រដូវ​កាល​នេះ​ ទោះ​បី​ជា​កីឡាករ​ប្រេស៊ីល​រូប​នេះ​ជា ​Man of The Match ក្នុង​ការ​ប្រកួត​ដែល​តោ​ខៀវ​ឈ្នះ​  Hull City ក្នុង​លទ្ធផល​៤​ទល់​០​ក៏​ដោយ។

Manchester United ធ្លាប់​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ចុះ​កុង​ត្រា​យក​Willian តាំង​ពី​លោក​ Jose Mourinho មក​ដឹកនាំ​កាល​ពី​ដំបូង​ម្ល៉េះ​ប៉ុន្តែ​កីឡាករ​ប្រេស៊ីល​បាន​ទម្លាយ​ថា​បេះ​ដូង​របស់​គេ​ បាន​ផ្ដោត​សំខាន់​ទៅ​លើ​ក្លឹប​នៅ​ La Liga បាត់​ទៅ​ហើយ។

និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ប៉ុស្តិ៍​ YouTube Resenha Delas, Willian ត្រូវ​បាន​គេ​សួរ​ថា​តើ​ក្លឹប​ណា ​ដែល​ស្ថិត​ក្នុង​ក្ដី​ស្រមៃ​របស់​លោក ​គាត់​ក៏​បាន​​និយាយ​ថា​ Real Madrid ក៏​បាន​ Barcelona ក៏​បាន។

“ខ្ញុំ​គិត​ថា​ពួក​គេ​ជា​ក្លឹប​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ Real Madrid និង ​Barcelona។ ពួក​គេ​ជា​ក្លឹប​ដែល​មាន​ទស្សនវិស័យ​ច្បាស់លាស់។ កីឡាករ​រូប​ណា​ក៏​ចង់​លេង​ឲ្យ​ក្លឹប​តាំង​ពីរ​នេះ​ដែរ ។​ពិត​ណាស់​ក៏​បាន​ក្លឹប​ដ៏​អស្ចារ្យ​ដទៃ​ទៀត​ ដែរ​​ដូច​ជា​ក្លឹប​ខ្ញុំ​កំពុង​លេង ​Chelsea ក្លឹប ​PSG និង​ក្លឹប​ជា​ច្រើន​ទៀត”។

“ ប៉ុន្តែ​ក្លឹប​ទាំង​ពីរ​នេះ​ខុស​ពី​គេ​ គឺ​ក្លឹប​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​លេង​ឲ្យ​។​ពេល​ខ្លះ​ខ្ញុំ​ត្រូវ​គិត​ ត្រូវ​ត្រឡប់​ទៅ​លេង​ឲ្យ​ Corinthians វិញ​។​ខ្ញុំ​គួរ​តែ​បញ្ចប់​អាជីព​នៅ​ទី​នោះ​យ៉ាង​ហោច​ណាស់​លេង​បាន​មួយ​ឆ្នាំ​ទៀត​ចូល​និវត្តន៍​តែ​ម្ដង”៕

[youtube id=”WiO-ptU_Kq8″]