ជំនួបស៊ីសាច់ហុតឈាមអង្កៀមឆ្អឹងឬហៅហៅថាជំនួប Derby មួយដែលរវាងក្រុម Vitroria និង Bahia ត្រូវបានបង្ខំឲ្យផ្អាកការប្រកួត ពេលដែលកីឡាករក្រុមម្ខាងៗនៅសល់កីឡាករ៦នាក់ ហើយបើសរុបកាតវិញគឺលឿង៨ និងកាតក្រហមដល់ទៅ៩។
មូលហេតុជាច្រើនដែលទួលបានកាតច្រើនយ៉ាងនេះ គឺមកពីកីឡាករម្ខាងៗឌឺដងដាក់គ្នា វាយគ្នាពេញទីលាន កាយវិការមើលងាយ និងធ្វើយ៉ាងឲ្យក្រុមម្ខាងទប់កំហឹងមិនបាន។ ដោយសារតែក្រុមម្ខាងៗសល់តែកីឡាករ៦នាក់លើទីលាន អាជ្ញាកណ្ដាលក៏សម្រេចចិត្តបញ្ឈប់ការប្រកួត ដោយមិនប្រកាសលទ្ធផលទោះបីជា ក្រុម Bahia នាំមុខក្នុងលទ្ធផល៣ទល់០លើក្រុម Vitoria ក៏ដោយ៕
វីដេអូខាងក្រោម៖
[youtube id=”PJbi0CrbbAA”]
[youtube id=”fFb-S6OQ0uk”]