លោក​ Zinedine Zidane មិន​បាន​លាក់​ជើង​កីឡាករ​ណា​ម្នាក់​ឡើយ​ក្នុង​បញ្ជី​កីឡាករ​១៩​នាក់​ ​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទី​ក្រុង​ Seville នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ទៅ​ស្វាគមន៍​ Real Betis។

មាន​តែ​កីឡាករ​សំខាន់​ម្នាក់​ប៉ុណ្ណោះ​ដែល​អវត្តមាន​ដោយ​សារ​របួស​ជង្គង់​ខណៈ​ដែល​ Mateo Kovasic ជំនួស​ដំណែង​។​អញ្ចឹង​ក៏​ដោយ​មួយ​ភ្នែក​នៃ​អវត្តមាន​របស់​ខ្សែ​បម្រើ​អាល្លឺម៉ង់​ លោក Zidane ដាក់​កីឡាករ​ពេញ​ជើង​សម្រាប់​ការ​ប្រកួត​ក្នុង​ La liga ថ្ងៃ​នេះ។

ការ​ប្រកួត​នេះ​គេ​នឹង​ឃើញ ​BBC បាន​ចូល​លេង​តែ​ប្រហែល​មិន​មែន​ជាប់​ជម្រើស​ដំបូង​ទេ​ព្រោះ​ពួក​គេ​ត្រូវ​រក្សា​កម្លាំង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ារីស ​ដើម្បី​ជួប ​PSG នៅ​ជើង​ទី​២។ ប្រសិន​បើ​ Zidane ជ្រើស​រើស​យក​ Plan B គឺ ​Lucas Vazquez និង​Marco Asensio នឹង​បាន​លេង​ជម្រើស​ដំបូង​។

Goalkeepers: Keylor Navas, Kiko Casilla and Luca Zidane.

Defenders: Dani Carvajal, Sergio Ramos, Raphael Varane, Nacho, Marcelo and Theo Hernandez.

Midfielders: Luka Modric, Casemiro, Marco Asensio, Isco, Mateo Kovacic and Dani Ceballos.

Forwards: Cristiano Ronaldo, Karim Benzema, Gareth Bale and Lucas Vazquez.