ក្រុម Manchester United បានឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់លំដាប់ទី២ របស់សហព័ន្ធបាល់ទាត់អង់គ្លេសហើយក្រោយឈ្នះក្រុម Huddersfield Town ២ទល់០ក្នុងការប្រកួតកាលពីយប់មិញ។
២គ្រាប់របស់ក្រុមបិសាចក្រហមរកបានដោយខ្សែប្រយុទ្ធ Romelu Lukaku ទាំងពីរគ្រាប់នៅនាទីទី៣ និងនាទី៥៥។ លទ្ធផលនេះបានធ្វើឲ្យក្រុមលោក Jose Mourinho ឡើងវគ្គ៨ក្រុមចុងក្រោយត្រូវជួបក្រុម Brighton ហើយខាងក្រោមជាលទ្ធផលនៃការចាប់ឆ្នោតជ្រើសរើសគូទាំងអស់៖
Sheffield Wednesday or Swansea City v Rochdale or Tottenham Hotspur
Manchester United v Brighton
Leicester City v Chelsea
Wigan or Manchester City v Southampton
[youtube id=”QNYOlx7lLv4″]