Marco Reus និង​ Jadon Sancho គឺ​ជា​កីឡាករ​ជួរ​មុខ​របស់​ Borussia Dortmund ដែល​ត្រូវ​អវត្តមាន​ពី​ក្នុង​ការ​ប្រកួត​ UEFA Champions League បន្ទាប់​ពី​ក្លឹប​លេង​នៅ​ Bundesliga មិន​បាន​ជ្រើសរើស​ចូល​ក្នុង​ក្រុម​កីឡាករ។

Reus ត្រូវ​បាន​គេ​រំពឹង​ថា​មិន​មាន​ឈ្មោះ​ក្នុង​៦​ប្រកួត​នៃ​វគ្គ​ជម្រុះ​ក្នុង​ពូល​នេះ​ទេ ​​បន្ទាប់​បី​រូប​គេ​រង​របួស​សន្លាក់​ជង្គង់​ធ្ងន់ធ្ងរ ដែល​រូប​គេ​លេង​ទល់​នឹង​ Eintracht Frankfurt ក្នុង​ពាន​ DFB Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ខែ​មេសា។ ក្នុង​ការ​ផុស​នៅ​គណនី​ Instagram, កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ នឹង​មិន​មាំមួន​គ្រប់​គ្រាន់​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​នោះ​ទេ​​ដូច្នោះ​ហើយ​ រូប​គេ​នឹង​មិន​បាន​លេង​ដល់​ចូល​ឆ្នាំ ក្រោយ​ឯង​ណោះ។

ចំណែក​ Sancho វ័យ​១៧​ឆ្នាំ​ដែក​បាន​ចាក​ចេញ​ពី​Man City ក្នុង​ថ្ងៃ​បិទ​ទីផ្សារ​កីឡាករ​​មិន​ទាន់​អាច​ចូល​លេង​ក្នុង​ការ​ប្រកួត​ក្នុង​ក្រុម​ជម្រើស​ដំបូង​បាន​នោះ​ទេ​ដោយ​សារ​នៅ​ក្មេង​ពេក។ កីឡាករ​ទាំង​ពីរ​នាក់​ទាំង​Sancho និង​Reus នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​វិញ​ពេល​ដែល​ក្លឹប​ឡើង​ដល់​វគ្គ​ចាញ់​ធ្លាក់។

ឈ្មោះ​កីឡាករ​ទាំង​អស់ៈ

Goalkeepers

Roman Bürki, Roman Weidenfeller, Dominik Reimann, Eike Bansen*

Defenders

Dan-Axel Zagadou, Neven Subotic, Marc Bartra, Jeremy Toljan, Jan-Niklas Beste*, Sokratis, Lukasz Piszczek, Marcel Schmelzer, Ömer Toprak, Erik Durm, Till Schumacher*

Midfielders

Nuri Sahin, Raphael Guerreiro, Sebastian Rode, Mahmoud Dahoud, Christian Pulisic*, Shinji Kagawa, Gonzalo Castro, Julian Weigl, Jacob Bruun Larsen*, David Sauerland*

Forwards

Pierre-Emerick Aubameyang, Andriy Yarmolenko, Mario Götze, Aleksander Isak, Maximilian Philipp, Andre Schürrle, Janni Serra*