ថ្មីៗនេះ ក្លឹបតោខៀវ Chelsea បានបញ្ចេញទឹកប្រាក់២៥លានផោនទិញយកខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal ក្រោយពេលក្លឹបការពារដំណែងជើងឯកPremier League មួយនេះចាប់អារម្មណ៍អស់ជាច្រើនសប្ដាហ៍រួចមកហើយ។
បែបណាក្ដី! ដោយខ្លាចការចាប់អារម្មណ៍របស់ Chelsea ក្លាយជាការពិត លោក Arsene Wenger បានដាក់សំណើបន្តកុងត្រាដោយបន្ថែមប្រាក់ឈ្នួលខ្ពស់ជាងមុន។ Chelsea ហាក់មិនបង្ហាញការព្រួយបារម្ភពីការគ្រោងឲ្យបន្តកុងត្រាថ្មីរបស់គ្រូបង្វឹកសញ្ជាតិបារាំងនោះទេ ក្រោយកីឡាករចង់បានកន្លែងលេងច្រើនជាងនេះហើយ Chelsesa ខ្លួនឯងផ្ទាល់ក៏ចង់យកបន្ថែមជាមួយក្រុមមុនរដូវដោះដូរកីឡាករត្រូវបិទ។
Alex Oxlade-Chamberlain នៅសល់កុងត្រាជាមួយក្រុមកាណុងធំតែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយកុងត្រានេះ អាចឲ្យកីឡាករជម្រើសជាតិអង់គ្លេសចាកចេញបានដោយគ្មានបញ្ហាប្រសិនបើ Chelsea ហ៊ានផ្ដល់តម្លៃផ្ដាច់កុងត្រាមួយឆ្នាំនេះបន្ថែមទៀត។
តួនាទីក្នុងដំណែងបម្រើស្លាបជាមួយ Arsenal អស់រយៈពេលប៉ុន្មានឆ្នាំនេះ Chamberlain ពិតជាកីឡាករដែលលោក Conte ចង់បានហើយ ព្រោះគ្រូបង្វឹកសញ្ជាតិអ៊ីតាលី ចូលចិត្តលេងទម្រង់៣-៤-៣ ដែលជាទម្រង់លេងឲ្យកីឡាករលេងស្លាបសងខាង ឡើងប្រយុទ្ធ និងចុះមកការបន្ថែម៕
ប្រភព៖ daily Mail