គ្រូ​បង្វឹក​ Manchester United លោក Jose Mourinho បាន​ទទូច​ថា​ ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ ​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​ Premier League ​ក្រោយ​ពេល​អស់​ពាន​ UEFA Super Cup ក្រោម​ដៃ​ Real Madrid កាល​ពី​យប់​មិញ។

United ទទួល​រង​បរាជ័យ​ក្នុង​លទ្ធផល​២-១ ក្នុង​ទី​ក្រុង​ Skopje ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ​បាន​និយាយ​ថា​កីឡាករ​របស់​លោក​​ ត្រៀម​ខ្លួន​ជា​ស្រេច​ និង​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ឈ្នះ​ ពេល​ពួក​គេ​ជួប​ក្រុម​ញញួរធំ​ West Ham នៅ​ថ្ងៃ​អាទិត្យ​។ លោក​បាន​ពន្យល់​អ្នក​កាសែត​ដូចនេះ៖” បាទ! យើង​សម្រាក​នៅ​ថ្ងៃ​ស្អែក​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​យើង​ចាប់​ផ្ដើម​ហ្វឹកហាត់ ហើយ​យើង​នឹង​ធ្វើ​គ្រប់យ៉ាង​”

Mourinho បាន​និយាយ​សរសើរ​ក្រុម​កីឡាករ​របស់​លោក​ថា​៖” ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បាន​ក្លាយ​ជា​​អ្នក​ដឹកនាំ​​កីឡាករ​ទាំង​អស់​នេះ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា​ អំឡុង​ពេល​ធ្វើ​ការ​ក្នុង​អាជីព​នេះ ​អស់​រយៈពេល​យ៉ាង​យូរ​មក​ ខ្ញុំ​មិន​ដែល​មាន​ ក្រុម​ណា​មួយ​ដែល​ខ្ញុំ​ចូលចិត្ត ​និង​ស្រឡាញ់​ដូច​ពួក​គេ​នេះ​ទេ។

ខ្ញុំ​ពិត​ជា​រីករាយ​ដែល​នៅ​ជាមួយ​ពួកគេ ហើយ​ខ្ញុំ​នឹង​សហការ​ប្រយុទ្ធ​ជាមួយ​ពួក​គេ​ គ្រប់​សមរភូមិ​បាល់ទាត់​។ ដូច្នេះ​ចូរ​មើល​​នៅ​ថ្ងៃ​អាទិត្យ​ ហើយ ​Old Trafford កំពុង​រងចាំ​ពួក​យើង​ហើយ​ខ្ញុំ​គិត​ថា​ Old Trafford មាន​ហេតុផល​មួយ​នៅ​ពី​ក្រោយ​ពួក​យើង”

តើ​ Man Utd អាច​ក្លាយ​ជា​ក្រុម​ប្រកួត​ប្រជែង​យក​ពាន​នៅ​រដូវ​កាល​នេះ​ដែរ​ឬ​ទេ?

ប្រភព៖ Besoccer