បើតាម​សម្ដី​គ្រូ​បង្វឹក​ក្លឹប ​Manchester City លោក Pep Guardiola ថា ​Premier League មិនទាន់​ក្លាយ​ជា​លីគ​ដែល​មាន​ពិបាក​ប្រជែង​ណាស់​ណា​នោះ​ទេ​។

គ្រូ​បង្វឹក​ក្លឹប​ក្រុម​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង ​Manchester ​ជឿ​ថា ​Premier League ស្ថិត​ក្នុង​ដំណាក់​កាល​ក្លាយ​ជា​(កំពុង​ដើរ​ឆ្ពោះ​ទៅ)​ការ​ប្រកួត​ប្រជែង​បាល់ទាត់​ក្នុង​ស្រុក​នៅ​ឡើយ។ មក​ដល់​ឆ្នាំ​នេះ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​បាន​ដឹកនាំ ​Man City ២​រដូវ​កាល​មិន​ទាន់​បាន​ឈ្នះ​អី​នៅ​ឡើយ​ទេ​ ហើយ​នោះ​ធ្លាប់​ជួយ​Barcelona ឈ្នះ​ពាន​ La liga ៣​ដង​ Champions League ២​ដង​ និង​ជួយ​ Bayern Munich ឈ្នះ​ពាន ​Bundesliga ៣​គ្រឿង​។

អតីត​កីឡាករ​របស់ ​Barca រូប​នេះ​បាន​និយាយ​ថា​​ Premier League មិន​ទាន់​ក្លាយ​ជា​លីក​ដែល​ពិបាក​ខ្លាំង​ក្នុង​ការ​ឈ្នះ​ពាន​ប៉ុន្មាន​ទេ​។ ​ខណៈ ​Chelsea គឺ​ជា​ក្រុម​ដែល​ឈ្នះ ​Champions League ចុង​ក្រោយ​គេ​កាល​ពី​ឆ្នាំ​២០១២​ហើយ​អេស្ប៉ាញ​៦​ដង​អាល្លឺម៉ង់​២​ដង​ហើយ​អ៊ីតាលី​២​ដង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​។ លោក​បាន​និយាយ​ថា​៖

ខ្ញុំ​ដឹង​ថា​អ្នក​ពិត​ជា​លឺ​​ ថា​វា​ជា​លីក​ដែល​ពិបាក​ប្រជែង​យក​ពាន​បំផុត​ សូម​អបអរសាទរ​ផង​ ទំព័រ​របស់​អ្នក​មាន​គេ​ចូល​មើល​ច្រើន។ ពិត​ណាស់​! Premier League ពិត​ជា​តឹងតែង​​ តឹង​តែង​មែន​ទែន ​ប៉ុន្តែ​ខ្ញុំ​នឹង​មិន​និយាយ​​ការ​ប្រកួត​នៅ​  [Santiago] Bernabeu, Camp Nou, [Athletic] Bilbao, Sevilla ស្រួល​ជាង​នេះ​ប៉ុន្មាន​ទេ”។

ដោយ​សារ​មួយ​ទសវត្សរ៍​នេះ​ ក្លឹប​អេស្ប៉ាញ​ទាំង​អស់​ឡើង​ Champions League និង​ Europa League។ ការ​ឈ្នះ​ពាន​ Europa League ដូច​ជា​Sevilla អញ្ចឹង​ឈ្នះ​បី​ដង​ជាប់​ៗ​គ្នា។ Premier League នឹង​កាន់​តែ​តឹង​តែ​ ហើយ​វា​នឹង​កើត​ឡើង​​ នៅ​ពេល​ដែល​ក្លឹប​អង់គ្លេស​ទាំង​៥​ឡើង​ដល់​វគ្គ​ចុង​ក្រោយ​ក្នុង ​Champions League។​​ របៀប​នេះ​ទើប​ជា​លីក​ដែល​ពិបាក​បំផុត​​ យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ដើរ​ទៅ​រក​ការ​តឹង​តែង​បំផុត​នៅ​ឡើយ​ទេ”