គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​លោក Jose Mourinho បាន​បង្ហាញ​អាការៈ​អន់​ចិត្ត​ជាមួយ​អ្នក​គាំទ្រ​នៅ​ Old Trafford កាល​ពី​យប់​ម្សិលមិញ​ នៅ​ពេល​ដែល​ក្រុម​របស់​ខ្លួន​បាន​យក​ឈ្នះ​ Leicester City​២-០ហើយ​អ្នក​គាំទ្រ​ហាក់​មិន​សូវ​បង្ហាញ​ការ​អបអរ​ដោយ​ស្រែក​ហ៊ោ​ ក្នុង​ទឺក​ដី​របស់​ខ្លួន​បន្តិច​សោះ។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ​ហាក់​មិន​សប្បាយ​ចិត្ត​ដែល​ប្រកួត​ក្នុង​ផ្ទះ​ខ្លួន​ឯងហើយ​ មុន​សូវ​មាន​សំឡេង​ស្រែកហ៊ោ​កញ្ជ្រៀវ​ពី​អ្នក​គាំទ្រ​។ លោក​បាន​បញ្ជាក់​ថា​ស្ងាត់​តាំង​ពីរ​ដើម​រហូត​ដល់​ Marco Rushford រក​បាន​គ្រាប់​បាល់​នាំ​មុខ​ ក៏​នៅ​មិន​សូវ​មាន​ការ​ស្រែក​គាំទ្រ​ដែរ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​លោក​ Jose បន្ទោស​ពី​បរិយាកាស​នៅ​ Old Trafford ដោយ​លោក​បាន​បញ្ជាក់​ថា​ អ្នក​គាំទ្រ​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​ជាង​ហ្នឹង ​បន្ទាប់​ពី​ក្លឹប​បាន​ឈ្នះ​ Hull City នៅ​ក្នុង​ពាន​ EFL Cup រដូវ​កាល​មុន។

លោក​បាន​និយាយ​ថា​៖” ខ្ញុំ​បាន​ឃើញ​បាល់​រត់​ចូល​សំណាញ់​ទី​ តែ​អ្នក​គាំទ្រ​ហាក់​មិន​ភ្ញាក់ផ្អើល​សោះ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​អង្គុយ​ស្ដាប់​អ្នក​គាំទ្រ​ ​សារ​តែ​ពួក​គេ​ស្ងាត់​ពេក​នៅ​ថ្ងៃ​នេះ។ ក្នុង​កីឡដ្ឋាន​ពេញ​ដោយ​មនុស្ស​ ហើយ​កីឡាករ​យើង​ទាត់​ចូល​ ហេតុ​អី​មិន​បង្ហាញ​ការ​ស្រែក​ហ៊ោ​អបអរ​ពេញ​លេញ​សោះ​អញ្ចឹង”

 

ប្រភព៖ Mirror