ប្រភព​ជា​ច្រើន​បាន​រាយការណ៍​ថា​ក្រុម​ស្ដេច​ស Real Madrid កំពុង​មាន​បំណង​លក់​ Karim Benzema ឲ្យ​ទៅ​ក្រុម​ហង្សក្រហម​ Liverpool នេះ​បើ​តាម​ប្រភព​ពី​គេហទំព័រ​ Daily Starរបស់​អង់គ្លេស​ នឹង​ Diario Gol របស់​អេស្ប៉ាញ។

កីឡាករ​សញ្ជាតិ​បារាំង​ លេង​មិន​សូវ​បាន​ល្អ​ទេ កាល​ពី​រដូវ​កាល​មុន​ហើយ​មាន​ពេល​ខ្លះ​ល្អ​ហើយ​ខ្លះទៀត​ មិន​សូវ​ល្អ​ ដោយ​រក​គ្រាប់​បាល់​បាន​១១​គ្រាប់​គ្រប់​កម្មវិធី​ប្រកួត​។ ប្រភព​ខាង​លើ​បាន​និយាយ​ថា​ កីឡាករ​វ័យ​២៩​ឆ្នាំ​ប្រឈម​នឹង​ចាក​ចេញ​ពី​ Real Madrid ហើយក្លឹប​ដែល​មាន​ទំនាក់ទំនង​ចង់​បាន​គឺ​ Liverpool ខ្លាំង​ជាង​គេ Arsenal និង​ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund ខណៈ​ក្លឹប​ទាំង​នេះ​សុទ្ធ​តែ​ដាក់​សំណើ​មក​កាន់​ Real Madrid ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! លោក Florentino Perez ​មាន​ចំណាប់​អារម្មណ៍​លក់​កីឡាករ​បារាំង​រូប​នេះ​ទៅ​ឲ្យ​ Liverpool។ Dairio Gol សរសេរ​ថា​ Real Madrid បាន​ដាក់​តម្លៃ​ឲ្យ​ហង្សក្រហម​ពិចារណា​សិន គឺ​មាន​ដល់​ទៅ​៩២​លាន​ផោន​ក្នុង​រដូវ​ក្ដៅ​នេះ។ ក្រោយ​ក្លឹប​លក់​កីឡាករ​រូប​នេះ​ដាច់ លោក Perez នឹង​ប្រមូល​លុយ​យក​ទៅ​ទិញ​កីឡាករ​បារាំង​ម្នាក់​ទៀត​ Kylian Mbappe។

ម្ចាស់​ក្លឹប​ស្ដេច​ស​មួយ​នេះ ​ចង់​បាន​កីឡាករ​វ័យ​ក្មេង​របស់ ​Monaco មក​ចាប់​ដៃគូ​ក្នុង​តំបន់​ប្រយុទ្ទ​ជាមួយ ​C. Ronaldoនិង​Gareth Bale។ Benzema នឹង​អាច​ក្លាយ​ជា​កីឡាករ​ទី​៤​ដែល​ Liverpool ស៊ីញេ​កុង​ត្រា។ រូប​គេ​នឹង​ទៅ​តាម​ក្រោយ​  Mohamed Salah, Dominic Solanke និង Andrew Robertson នៅ Anfield៕