អ្នកគាំទ្របាល់ទាត់ជាច្រើនលាននាក់នៅប្រទេសប្រេស៊ីល និងជុំវិញពិភពលោក កំពុងមានការព្រួយបារម្ភថា កំពូលកីឡាករ ថ្លៃជាងគេលើលោក Neymar នឹងខកខានមិនបានចូលលេងការប្រកួតបាល់ទាត់ដ៏ធំជាងគេលើផែនដីនេះគឺ World Cup នៅប្រទេសរុស្ស៊ី នេះបើតាមការទស្សន៍ទាយពីគ្រូទាយម្នាក់ដ៏ល្បី។
គ្រូទាយនោះឈ្មោះ Carlinhos Vidente ជាអ្នកទស្សន៍ទាយដ៏ឆុត ហើយគាត់មានកម្មវីធីផ្សាយនៅលើទូរទស្សន៍ទៀតផង។ លោក Carlinhos បានធ្វើការគន់គូរតាំងពីខែធ្នូ ឆ្នាំមុនមកម្លេះថា កីឡាករថ្លៃជាងគេរបស់ក្រុម Paris Saint-Germain រូបនេះនឹងត្រូវសម្រាកនៅក្រៅទីលានដោយមានជួបបញ្ហារបួសជាមិនខាន។ គាត់ថែមទាំងបានប្រមើលមើលថា Neymar នឹងត្រូវសម្រាកព្យាបាលរយះពេល៥ ទៅ ៧ខែ ដែលនិងធ្វើអោយគេត្រូវអវត្តមាននាការ World Cup ជាមួយជម្រើសជាតិប្រេស៊ីលទៀតផង។
កាលពីគាត់ទាយដំបូងមិនសូវមានអ្នកជឿប៉ុន្មានទេ តែទើបតែពេលនេះដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមបើកភ្នែកធំៗនិងភ្ញាក់ផ្អើលចំពោះហេតុការណ៍ដែលបានកើតឡើងព្រោះវាឆុតខ្លាំងពេក។ គាត់ធ្លាប់ទាំងបានទាយថា ក្រុមជម្រើសជាតិប្រេស៊ីលនិងត្រូវចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត World Cup 2014 ដោយថ្វីជើងក្រុមជម្រើសជាតិអាល្លឺម៉ង់។ លទ្ធផលគឺពិតជាដូចគាត់ថាមែន គឺប្រេស៊ីលចាញ់អាល្លឺម៉ង់ 7-1។
សម្រាប់ World Cup ឆ្នាំនេះវិញ Carlinhos បានទាយថា ប្រេស៊ីលនឹងចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្តម្ដងទៀត តែមិនបានប្រាប់ថានឹងចាញ់ក្រុមណានោះទេ។ យើងចាំមើលទាំងអស់គ្នា តើប្រេស៊ីលនិងចាញ់នៅវគ្គ៤ក្រុមដូចគាត់ថារឺអត់?
Mirror