អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានដាក់ឈ្មោះកីឡាករសំខាន់ៗបីនាក់ ដែលលោកត្រៀមនិងនាំមកចូលរួមក្រុមពេលទីផ្សារដោះដូរកីឡាករបើក នៅរដូវក្ដៅនេះដើម្បីពង្រឹង និងរៀបចំក្រុម សារជាថ្មី សម្រាប់ប្រកួតប្រជែងនៅរដូវកាលក្រោយ។ កីឡាករទាំងបីនាក់នោះរួមមាន Fred, Blaise Matuidi និង Ivan Perisic ។

កីឡាករសញ្ជាតិប្រេស៊ីល Fred បានទាក់ទាញចំណាប់អារម្មណ៍លោក Mourinho ជាខ្លាំងចំពោះសមត្ថភាពលេងជាខ្សែបម្រើដ៏បុិនប្រសប់របស់គេជាពិសេសនារដូវកាលនេះ Fred បានជួយអោយក្រុម Shaktar Donetsk ឡើងមកដល់វគ្គ ១៦ ក្រុមចុងក្រោយ Champion League ដោយ បានបំបាក់ Manchester City មុននិងត្រូវចាញ់ក្រោមថ្វីជើង Roma ដោយគ្រាប់បាល់ក្រៅដី ។ តម្លៃខ្លួនកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះគឺប្រហែលជា ៦០លានអឺរ៉ូ ។

ចំពោះ Matuidi វិញក៏មានទម្រង់លេងល្អមិនធម្មតា ដែលអាចជំនួសតំណែងការពាររបស់ Matteo​ Darmian រឺ Chris Smalling  បាន។ តម្លៃខ្លួនរបស់កីឡាកររូបនេះគឺប្រហែល៤០លានអឺរ៉ូ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ក៏ចាប់អារម្មណ៍ទៅលើខ្សែបម្រើប្រយុទ្ធ Ivan Perisic របស់ក្រុម Inter Milan ផងដែរដើម្បីទុកជំនួស Anthony Martial ដែលលេងមិនសូវបានល្អ និងអាចត្រូវគេលក់ចេញផងដែរ ៕

Metro