ខ្សែបម្រើ Raheem Sterling បានបង្ហាញរូបសាក់ថ្មីលើជើង អំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេស មុនទៅចូលរួមព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសរុស្សី។
សមាជិករបស់ក្រុមមេឃខៀវ Manchester City បានសាក់រូបកាំភ្លើងវែងប្រភេទ M16 នៅជើងស្តាំរបស់ខ្លួន ដោយរូបនេះមានន័យថាបានប្រឆាំងដោយសកម្មជនប្រឆាំងនឹងកាំភ្លើង ដោយគេយល់ថា វាអាចបង្ហាញភាពអាក្រក់ទៅកាន់អ្នកគាំទ្ររបស់គេ។
ទោះជាយ៉ាងណាកីឡាករវ័យ២៣ឆ្នាំបានពន្យល់ចំពោះរូបសាក់របស់ខ្លួនថា វាទាក់ទងនឹងការសម្លាប់របស់ឪពុករបស់គេ។ “ពេលដែលខ្ញុំអាយុ២ឆ្នាំ ឪពុករបស់ខ្ញុំបានស្លាប់ដោយសារការបាញ់កាំភ្លើង។ ខ្ញុំបានធ្វើការសន្យាជាមួយខ្លួនឯងថា ខ្ញុំនឹងមិនប៉ះកាំភ្លើងឡើយក្នុងពេញមួយជីវិតខ្ញុំ។ ខ្ញុំត្រូវបាញ់ជាមួយជើងស្ដាំរបស់ខ្ញុំ ដូច្នេះវាពិតជាមានន័យជ្រៅណាស់”។ ការសរសេរពន្យល់របស់អតីតកីឡាករ Liverpool លើបណ្ដាញសង្គម៕