បន្ទាប់​ពី​ទទួល​ពាន Ballon d’Or ជា​លើក​ទី​៥​របស់​ខ្លួន​កាល​ពី​យប់​មិញ​ Cristiano Ronaldo​បាន​និយាយ​ថា ​​រូប​គេនឹង​បន្ត​អាជីព​បាល់​ទាត់​នៅ​ Real Madrid រហូត​ដល់​ចូល​និវត្តន៍។

កីឡាករ​ព័រទុយហ្គាល់​បាន​ទទួល​ពាន​នេះ​ក្រោម​ការ​រៀប​ចំ​ពី​ France Football ដោយ​រូប​គេ​ទទួល​បាន​សម្លេង​ស្មើ​ជាមួយ​Messi ក្នុង​តារាង​ម្ចាស់​ពាន ​Ballon d’Or។ ​បែប​ណា​ក្ដី​! មួយ​រយៈ​មុន​រូប​គេ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ចង់​ចេញ​ពី Real Madrid ​ដល់​ទៅ​ពី​ទៅ​បី​ដង ​ដោយ​មិន​ពេញ​ចិត្ត​រឿង​ខ្លះ​ៗ​កើត​ឡើង​ចំពោះ​ខ្លួន​នៅ​អេស្ប៉ាញ​។

ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​គឺ​និយាយ​ដូច្នេះ៖” ខ្ញុំ​មាន​អារម្មណ៍​ល្អ​ ហើយ​ចូរ​មើល​ថា​អ្វី​នឹង​កើត​ឡើង​នៅ​ពេល​អនាគត​។​ខ្ញុំ​រីករាយ​នៅ ​Real ហើយ​ខ្ញុំ​ចង់​ស្នាក់​នៅ​ទី​នោះ ​ដល់​ថ្ងៃ​បញ្ចប់​អាជីព​បាល់​ទាត់​ តាម​តែ​អាច​ធ្វើ​បាន​”