ក្រុមកាំភ្លើងធំ Arsenal បានត្រឹមស្មើគ្នា ១ទល់នឹង១ប៉ុណ្ណោះជាមួយ Atletico Madrid ក្នុងផ្ទះខ្លួនឯងនាការប្រកួត UEFA Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១កាលពីយប់មិញ។
ជំនួបនៅកីឡដ្ឋានក្នុងទីក្រុងឡុងដុង ក្រុម Atletico Madrid សល់គ្នាតែ១០នាក់តាំងពីដើមវគ្គទីមួយ ដោយសារកីឡាករ Sime Vrsaljko ត្រូវបណ្ដេញចេញ ព្រោះបានកាតលឿង២ដងនៅនាទី ទី២ និង១១។ karបាត់បង់សមាជិកម្នាក់ក្រុមជើងខ្លាំងមកពីអេស្ប៉ាញកាន់តែមានសម្ពាធថែមទៀតនៅពេល Lacazette តែតឲ្យ Arsenal នាំមុខនៅនាទី៦១ក្នុងវគ្គទី២។ ខណៈដែលក្នុងវគ្គទី១គ្មានការទាត់បញ្ចូលទីគ្នានោះទេ។
យ៉ាងណាក្ដី! ក្រុមរបស់លោក Simeone ដែលមានឱកាសគ្រប់គ្រងបាល់ត្រឹម២៨%អាចគ្រប់គ្រងស្ថានការណ៍បាន ហើយនៅនាទី៨២ Antoine Griezmann បានរកគ្រាប់តាមស្មើបានវិញធ្វើឲ្យក្រុមលោក Diego Simeone មានប្រៀបសម្រាប់ជើងទីពីរនៅក្នុងទឹកដី។
ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា សប្ដាហ៍ក្រោយ។ លទ្ធផលមួយគូទៀត Marseille បានយកឈ្នះ Salzburg របស់អូទ្រីស ២ទល់នឹង០៕
[youtube id=”_4EGzS7JOak”]
[youtube id=”NdIkvDGQ3KY”]