បន្ទាប់ពីការប្រកួតជើងទី១ ជាមួយ Chelseaបានបញ្ចប់ដោយលទ្ធផល១ស្មើ ក្រុម Barcelonaមានសង្ឃឹមកាន់តែច្រើនក្នុងការឡើងទៅវគ្គបន្ដ៨ក្រុមចុងក្រោយ។
ក្នុងការប្រកួតកាលពីជើងទី១ Messi បានស៊ុតគ្រាប់ដំបូងរបស់ខ្លួនទៅលើក្រុម Chelsea ក្រោយពីការប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ។ សម្រាប់ក្រុមបន្ទាប់ដែល Messi ចង់ជួបជាងគេក្នុងវគ្គ៨ក្រុមគឺក្រុមហង្សក្រហម Liverpool ដែលជាអតីតសត្រូវចាស់ធ្លាប់ទម្លាក់ Barcelona ពីពាននេះ កាលពីឆ្នាំ២០០៧។
កាលនោះ Liverpool បានយកឈ្នះម្ចាស់ផ្ទះ Barcelona ក្នុងជើងទី១ នាទឹកដីអេស្ប៉ាញដោយលទ្ធផល ២ទល់និង១ តែត្រូវBarcelona វាយបកវិញនៅទឹកដី Anfieldដោយលទ្ធផល ១ទល់និង០ តែ Liverpoolនៅតែអាចឡើងទៅវគ្គបន្តដោយសារចំណេញគ្រាប់បាល់ក្រៅដីពីរគ្រាប់។ Messiបានចូលលេងទាំងពីរជើង តែមិនអាចរកគ្រាប់បាល់បានទេ ដែលនេះអាចជាមូលហេតុសំខាន់ដែលគាត់ចង់លេងជាមួយក្រុមខ្លាំងនៅអង់គ្លេសនេះម្ដងទៀត។
ក្នុងរដូវកាលនេះ Liverpool បានឡើងជើងយ៉ាងខ្លាំងដោយសារតែមានខ្សែប្រយុទ្ធល្អៗជាច្រើនដូចជា Salah, Mane, Firminoជាដើម ដែលបានរកគ្រាប់បាល់ជាច្រើនជូនក្រុម។ ក្នុងវគ្គ១៦ក្រុមនេះដែរ Liverpool បានលុតក្រុម FC Porto យ៉ាងចាស់ដៃ៥ទល់និង០ ដល់ក្នុងផ្ទះធ្វើអោយពួកគេសម្លឹងឃើញកៅអីវគ្គ៨ក្រុមបាត់ទៅហើយ។
ជាមួយទម្រង់លេងដ៏ខ្លាំងបែបនេះ បើសិនជាពួកគេត្រូវជួប Barcelona នៅវគ្គបន្ទាប់ តើ Messi មានសង្ឃឹមអាចស៊ុតចូលដែររឺទេ ?
Source: Mirror.uk