ក្លឹប​បិសាច​ក្រហម​​ Manchester United បាន​កំណត់​អត្តសញ្ញាណ​ខ្សែ​ការពារ​ស្លាប​ Southampton កីឡាករ​ Cedric Soares ដើម្បី​ទុក​មក​ជំនួស​កន្លែង ​និង​ប្រកួត​ប្រជែង​ជាមួយ​ Antonio Valencia នៅ​រដូវ​កាល​ក្រោយ​។

លោក Jose Mourinho បាន​ចង់​កីឡាករ​ណា​ម្នាក់​មក​ជំនួស​កន្លែង​Valencia ដែល​ជា​កីឡាករ​លេង​ក្នុង​ជម្រើស​ដំបូង​នៅ​Old Trafford ខណៈ​ដែល​ក្លឹប​មួយ​នេះ​ក៏​ធ្លាប់រក​កីឡាករ​មក​ជំនួស​ខ្សែ​ការពារ​អេក្វាឌ័រ​រូប​នេះ​ កាល​ពី​រដូវ​កាល​មុន​ដែរ​តែ​រក​មិន​បាន។

Valencia លេង​បាន​២៥៦៣​នាទី​ក្នុង​ Premier League នៅ​រដូវ​កាល​នេះ​ដែល​ជា​កីឡាករ​លេង​បាន​ច្រើន​នាទី​ជាង​គេ​បន្ទាប់​ Nemanja Matic និង​ Romelu Lukaku។ ប៉ុន្តែ​ប្រធាន​ក្រុម​រូប​នេះ​មានវ័យ​៣២​ឆ្នាំ​ទៅ​ហើយ​​ហើយ​លោក​ Jose Mourinho ក៏​បាន​ដឹង​ពី​កម្រិត​កំពូល​របស់​កីឡាករ​រូបនេះ​ នឹង​ធ្លាក់​ចុះ​បន្តិច​ម្ដង​ៗ​ហើយ​បើ​មិន​រក​អ្នក​ជំនួស​ទេ​ ក្រុម​អាច​នឹង​មាន​បញ្ហា។

តាម​ប្រភព​ Mirror បាន​រាយការណ៍​ថា​បាន​ចាប់​អារម្មណ៍​កីឡាករ​មាន​សញ្ជាតិ​ដូចគ្នា​ដើម្បី​ជួយ ​Valencia ។ Soares ជា​កីឡាករ​ជម្រើស​ដំបូង​របស់​ Southampton ជា​ច្រើន​ឆ្នាំ​មក​ហើយ​ខណៈ​ដែល​រដូវ​កាល​ក្លឹប​ស្ទើរ​តែ​ធ្លាក់​ចេញ​ពី​លីក​ហើយ​នោះ​ច្បាស់​ណាស់​ថា​រូប​គេ​នឹង​រក​ទ្រនំ​ថ្មី​ប្រសើរ​ជាង​នេះ​ហើយ​និយាយ​ពី​តម្លៃ​ខ្លួន​វិញ​ Jose Mourinho អាច​ឲ្យ​២០​លាន​ផោន​អី​ប៉ុណ្ណឹង៕