ខ្សែបម្រើ Barcelona កីឡាករ Andres Iniesta គូរតែឈ្នះពានBallon d’Or យ៉ាងហោចណាស់ពីរដែរ ប្រសិនបើគាត់ឈ្មោះជា Andresinho ។នេះជាសម្ដីរបស់ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos។
Iniesta វ័យ៣៣ឆ្នាំត្រូវបានគេរំពឹងទុកមុនថាបានប្រកាសចាកចេញពី Barcelona ពេលចប់រដូវកាលនេះ បន្ទាប់ធ្លាប់ឈ្នះពានសរុបគ្រប់ប្រភេទ១៦គ្រឿងក្នុងអាជីពនៅក្លឹប La Liga មួយនេះ។ ប៉ុន្តែខ្សែបម្រើដែលគេចាត់ទុកជា Super Star នឹងអាចបញ្ចប់អាជីពដោយគ្មានបានឈ្នះពាន Ballon d’Or នោះទេ ទោះបីជាគាត់ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ២០១០ និង២០១២ក៏ដោយ។
ចំណែក Ramos ជឿថាវាជាសំណាងមិនល្អរបស់គាត់ ដែលមិនបានឈ្នះពាននេះ ហើយបើតាមស្នាដៃដែលគត់សម្រេចក្នុងបាល់ទាត់យ៉ាងហោចណាស់ក៏បានមួយដែរ។
“បើ Andes ត្រូវបានគេស្គាល់ជា Andresinho គាត់គួរតែបានពានBallon d’Or ២”។ Ramos និយាយក្រោយចប់ការប្រកួតដែល Real Madrid ឈ្នះ Bayern Munich ក្នុង Champions League វគ្គ៤ក្រុមចុងក្រោយ ។
Iniesta ជាកីឡាករជួយជម្រើសជាតិអេស្ប៉ាញលើកពាន 2010 World Cup និងឈ្នះពាន European Championship ២ដង។ និយាយក្នុង La liga វិញខ្សែបម្រើរូបនេះ ធ្លាប់ឈ្នះពានLa Liga ៨ដងនិង Champions League ៤ដង៕